កម្សាន្ត៖ ថ្វីត្បិតថា សមាជិកក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment មកចូលរួមផលិតកម្មផ្សេងៗពីគ្នាក៏ដោយ ក៏សមាជិកនីមួយៗនៅតែបន្តមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាដែរ។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Jennie បានចេញមកចួប Rosé នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក ជាមួយតារាបណ្ដាញសង្គមដូចជា Simi និង Haze Khara ។

ពួកគេបានថតកាច់រាងជាមួយគ្នាទាំងបួននាក់ ដែលម្នាក់ៗសុទ្ធតែបានលេងខ្លួនជាមួយសម្លៀកបំពាក់យ៉ាងស្រស់ស្អាតនិងទាន់សម័យ ដែលក្នុងនោះ Jennie បានស្លៀកខោស្បែក និងអាវដៃខ្លីក្អម មានពុះកណ្ដាលបញ្ចេញគល់ដើមទ្រូង និងពោះរាបស្មើ ហើយ Rosé វិញ នាងបានស្លៀកអាវដៃតូចពណ៌ខ្មៅនិងសំពត់ខ្លីពាក់កណ្ដាលភ្លៅបញ្ចេញក្បាលពោះដ៏ស្រស់ស្អាតដូចគ្នា។

Jennie និង Rosé 

គេពុំដឹងទេថាអ្នកទាំងបួនចួបជុំគ្នា ដោយមានអ្វីថ្មី ប៉ុន្តែនេះជារឿងដ៏រំភើបមួយដែល Jennie និង Rosé នៅតែបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា៕  

Jennie និង Rosé 
Jennie និង Rosé 
Jennie និង Rosé 
រូបភាពថ្មីរបស់ Jennie និង Rosé 
រូបភាពថ្មីរបស់ Jennie និង Rosé 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]