ថៃ៖ នៅតែជារឿងដែលអ្នកគាំទ្រជាច្រើនមានការសោកស្ដាយ និងចាប់អារម្មណ៍តាមដាន ក្រោយពី តារាប្រុស លោក Nine Naphat បានចេញមកបើកបង្ហាញពីទំនាក់ទំនងស្នេហា ដែលបានបញ្ចប់ ជាមួយនឹង Baifern និងមកធ្វើត្រឹមជាមិត្តភក្តិល្អនឹងគ្នាវិញ។

Nine Naphat
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុស លោក Nine Naphat បានធ្វលឲ្យហ្វេនៗមានការសប្បាយ​ចិត្ត​ជាខ្លាំង​ នៅពេល​ដែល តារាប្រុសរូបនេះ បានវិលត្រឡប់មក មានសកម្មភាពនៅលើ​បណ្ដាញ​សង្គម​វិញ ហើយ​បានបង្ហោះ​រូប​ម្ដង​ទៀត ​លើ Instagram បន្ទាប់ពី ថ្ងៃសន្និសីទកាសែត បញ្ជាក់ពីទំនាក់ទំនងរបស់លោក និងអតីតគូស្នេហ៍។

Nine Naphat

នៅក្នុងរូបភាពដែលបានបង្ហាញឡើង Nine Naphat បាន​ស្លៀក​ឈុត​យ៉ាងស្រស់សង្ហា​ បូករួមមានការបង្ហាញយ៉ាងច្បាស់ជាមួយនឹងចំណងជើង ផ្សព្វផ្សាយហាងឈុត។ ដោយឡែក ក្រៅពីអ្នកគាំទ្រ ដែល​ចូល​មក​បញ្ចេញ​មតិ ផ្ញើ​បេះដូង លើកទឹកចិត្តដល់រូប​លោកហើយនោះ ក៏នៅមាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​លេង​អ៊ីនធឺណិតមួយចំនួន ​ដែលបានលើកឡើង ដូចជា​ «កុំ​បំពាន​ពាក្យ​សន្យា អ្នក​បាន​និយាយ​ថា ​អ្នក​នឹង​ចែចង់​ Bai ពេញ​មួយ​ជីវិត» «តើអ្នកកំពុងរញ៉េរញ៉ៃអ្វីជាមួយជីវិតរបស់គេ?» រួម​ទាំងមាន​មតិ​ជាច្រើនទៀត ​ដែល​នៅ​មិន​អស់ពី​រឿង​ស្នេហា ​របស់​លោក និង Baifern ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Nine Naphat និង Baifern
Nine Naphat និង Baifern
Nine Naphat និង Baifern
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]