កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង បន្ទាប់ពីប្រទះឃើញថា CL ដែលជាមេក្រុម 2NE1 បានដើរចូលទៅក្នុងអគារផលិតកម្ម YG ។
កាលពីចុងខែមិថុនាកន្លងទៅនេះ មានព័ត៌មានផ្ទៃក្នុងមួយបានបញ្ជាក់ថាលោក Yang Hyun Suk បានណាត់ចួបជាមួយនឹង CL មុនដំបូងគេដើម្បីនិយាយរឿងផ្ទាល់ខ្លួនខ្លះ ដែលកាលណោះផលិតកម្ម YG ថាវាគ្រាន់តែជាការណាត់ចួបធម្មតាប៉ុណ្ណោះ។ បន្ទាប់ពីក៏បានណាត់ចួបសមាជិក 2NE1 ទាំងអស់គឺ CL , Sandara, Minzy និង Park Bom តែម្ដង នៅក្នុងអគារផលិតកម្ម ប៉ុន្តែពុំបានបង្ហើបទេថាមានគម្រោងអ្វីខ្លះជាមួយនឹង 2NE1 ។
យ៉ាងណាមិញ អ្នកគាំទ្របានទទូចសុំឲ្យមានការវិលត្រឡប់មកឡើងវិញរបស់ក្រុមចម្រៀងនារីដ៏ល្បីឈ្មោះនេះ ហើយកាន់តែឃើញរូបថត CL ដើរចូលអគារ YG នាពេលថ្មីៗនេះទៀត អ្នកគាំទ្ររឹតតែសង្ឃឹមថា ក្រុម 2NE1 អាចនឹងចេញចម្រៀងបទឬក៏មានគម្រោងថ្មីៗរួមគ្នា។
គួរបញ្ជាក់ផងដែរថា YG បានប្រកាសរំសាយក្រុម 2NE1 តាំងពីឆ្នាំ២០១៧ ហើយកាលពីឆ្នាំ២០២២កន្លងទៅ ពួកគេទាំងបួនក៏បានចេញមកសម្ដែងជាមួយគ្នាទៀតផង៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]