កូរ៉េខាងត្បូង៖ មហាជនមានការសង្ស័យថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK អាចនឹងបង្កាត់ភ្លើងស្នេហ៍ចាស់ជាមួយនឹងតារារ៉េបរៀមច្បងក្នុងផលិតកម្ម YG គឺ G-Dragon ។
បើទោះបីជាអ្នកទាំងពីរបានចាកចេញពីផលិតកម្ម YG ក្ដីតែ Jennie និង G-Dragon ធ្លាប់ចូលរួមសម្ដែងជាមួយគ្នា ហើយកាលពីឆ្នាំ២០២១ កន្លងទៅ មានសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា អ្នកទាំងពីរលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាលើសពី១ឆ្នាំហើយ ប៉ុន្តែខាងភ្នាក់ងារពុំបានចេញមកបកស្រាយអ្វីឡើយ។
រហូតមកទល់ពេលនេះទាំង Jennie និង G-Dragon សុទ្ធតែមិនមានគូស្នេហ៍នោះឡើយ ហើយថ្មីៗនេះ អ្នកគាំទ្រចាប់បានថាតារាទាំងពីរនាក់ ពាក់ចិញ្ចៀនគូនិងកន្សែងបង់កដូចគ្នាផងដែរ។ កាលទៅសម្ភាសន៍តារាស្រី Billie Ellish នោះ Jennie បានពាក់ចិញ្ចៀនរូបស្រដៀងនឹងក្បាលខ្លាឃ្មុំ ដែលវាដូចទៅនឹងចិញ្ចៀនដែល G-Dragon បានពាក់ពេលចូលរួមសន្និសិទ្ធរបស់ KAIST ។
នៅមិនទាន់អស់ទេ អ្នកគាំទ្រក៏ចំណាំម៉ូតកន្សែងបង់ករបស់ Jennie ដែលនាងបានបង្ហាញនៅក្នុង Youtube តាមរយៈ Vlog ដែលបានបង្ហោះកាលពីដើមឆ្នាំទៅគឺវាមើលទៅ ដូចនឹងកន្សែងបង់ករបស់ G-Dragon ខណៈដែលតារាប្រុសរូបនេះឧស្សាហ៍ចុច Like នៅលើការបង្ហោះរបស់ Jennie ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានគ្មានប្រភពច្បាស់លាស់ប៉ុណ្ណោះ ហើយនឹងរង់ចាំមើលថាមានការបកស្រាយពីភាគីណាម្នាក់ដែរឬទេ៕
ប្រភព៖: pinkvilla
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]