នៅថ្ងៃទី 13 និង 14 ខែកក្កដា ឆ្នាំ 2024 Morgan EnMaison បានរៀបចំព្រឹត្តិការណ៍ “គេហដ្ឋានប្រណិតលើសពីឧត្តមភាព” ដែលបើកអោយចូលទស្សនានូវប្រភេទវីឡាលើអាកាសប្រណិតកំពូលទំហំ 1200㎡។ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបាន បង្ហាញពីអាថ៌កំបាំងសិល្បៈហត្ថកម្មដ៏ប្រណិតនៃការរចនារបស់គេហដ្ឋានលំដាប់កំពូល។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នេះមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម និងវត្តមានរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន, ឯកឧត្តម សាន ចាន់រិទ្ធី, អ្នកឧកញ៉ា គឹម សុខអេង និងឧកញ៉ា ចាន់ ឃុង រួមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត មកពីវិស័យធុរកិច្ច និងឧស្សាហកម្មបានកោតសរសើរគេហដ្ឋានដ៏ប្រណីតអស្ចារ្យនេះ។នៅក្នុងបរិយាកាសសម្រាកកាយ យើងបានស្វែងយល់យ៉ាងស៊ីជម្រៅនូវគំនិតប្លែកៗ និងសិល្បៈហត្ថកម្មដ៏ប្រណិតនៃការរចនាវីឡាលើអាកាសមួយនេះ។ ភ្ញៀវទាំងអស់បានទទួលបានបទពិសោធន៍ពិតៗ ផ្ទាល់ៗនូវភាពទាក់ទាញនៃការរស់នៅដ៏ប្រណិតកំពូល ដោយការច្នៃប្រឌិតរបស់ Morgan EnMaison នៅក្នុងទីផ្សារអចលនទ្រព្យប្រណីតរបស់ទីក្រុងភ្នំពេញ!

រូបភាព
រូបភាព
រូបភាព
រូបភាព

ទន្ទឹមនឹងនេះ Morgan EnMaison បានបង្ហាញពីការរស់នៅតាមមាត់ទន្លេ ដំបូងបង្អស់របស់ទីក្រុងភ្នំពេញក្នុងពិធីជប់លៀងដ៏រីករាយ។ ការរចនាខាងក្នុងនៃវិឡាគឺពោរពេញទៅដោយភាពវៃឆ្លាត និងការច្នៃប្រឌិត បំពេញបន្ថែមដោយទិដ្ឋភាពដ៏ធំទូលាយនៃទន្លេមេគង្គ  ដែលផ្តល់បាននូវភាពល្អឥតខ្ចោះ។ ការរួមបញ្ចូលគ្នានៃសោភ័ណ្ឌភាពសិល្បៈដែលមិនធ្លាប់មានពីមុនមក និងការរស់នៅប្រកបដោយផាសុកភាព វិឡាលើអាកាសមិនត្រឹមតែបង្ហាញពីគុណភាពដ៏ប្រណិត និងភាពពិសេសនៃគេហដ្ឋានលំដាប់កំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអញ្ជើញអ្នកគ្រប់គ្នាឱ្យទទួលយកបទពិសោធន៍នៃការរស់នៅវិសាមញ្ញលើសពីឧត្តមភាព។

រូបភាព
រូបភាព
រូបភាព
រូបភាព

លើសពីនេះ ព្រឹត្តិការណ៍នេះមានការផ្តល់នូវម្ហូបជប៉ុនលំដាប់ខ្ពស់ បង្អែមដ៏ប្រណិតពីខាងLa Vida Sky Bar និងដំណើរកម្សាន្តទៅកាន់បរិវេណសាលាអន្តរជាតិ Shrewsbury EnMaison Campus។ បទពិសោធន៍ទាំងនេះបានអនុញ្ញាតឱ្យភ្ញៀវពេញចិត្តពេញទំហឹងដែលផ្តល់ភាពងាយស្រួលដល់មាតាបិតាទាំងអស់ដែលរស់នៅ Morgan EnMaison។

រូបភាព
រូបភាព

Morgan Sky Palace: ការរស់នៅដ៏ប្រណិតក្នុងរាជធានីភ្នំពេញជាប់មាត់ទន្លេមេគង្គ Morgan EnMaison មានទីតាំងនៅរង្វង់មូលទី 1 នៃទីក្រុងភ្នំពេញ មានទីតាំងល្អ គឺជាគម្រោងតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ដែលមានទេសភាពជាប់នឹងមាត់ទន្លេផ្ទាល់ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេបី។ គម្រោងជាប់ធនធានធម្មជាតិដ៏កម្រនេះទទួលយក ទេសភាពដ៏អស្ចារ្យនៃទន្លេមេគង្គ និងបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្នូ វាតំណាងឱ្យកំពូលនៃការរស់នៅរបស់ឥស្សរជន និងកំណត់ជាគំរូថ្មីសម្រាប់តម្លៃនៃទីតាំងដែលខ្វះខាតក្នុងរាជធានីភ្នំពេញ។

រូបភាព

Morgan Sky Palace: លំនៅដ្ឋានសម្រាប់ឥស្សរជនកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដែលរចនាឡើងដើម្បីបង្កើតបទពិសោធន៍នៃការរស់នៅប្រណិតថ្មី

Morgan EnMaison Sky Palace ផ្តោតលើការបង្កើតនូវរបៀបរស់នៅលំដាប់ខ្ពស់ថ្មី។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានប្រណីតដ៏កម្រមួយនៅ ទីក្រុងភ្នំពេញ Morgan EnMaison ផ្តល់នូវកន្លែងវាយកូនហ្គោលពណ៌បៃតង ម៉ាស៊ីនកីឡាវាយកូនហ្គោល VR ក្នុងផ្ទះ ផែទូក ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹកមាត់ទន្លេ សាលាអន្តរជាតិ Shrewsbury (សាលាសាធារណៈមួយក្នុងចំណោមសាលាសាធារណៈកំពូលទាំងប្រាំបួនរបស់ចក្រភពអង់គ្លេស) និងផ្លូវដើរតាមមាត់ទន្លេប្រវែង 200 ម៉ែត្រ គ្រឿងបរិក្ខារទាំងអស់នេះត្រូវបានបង្ហាញក្នុងស្ថានភាពជាក់ស្តែង ផ្តាច់មុខសម្រាប់ឥស្សរជនរាជធានីភ្នំពេញ។

រូបភាព
រូបភាព

បន្ថែមពីលើគ្រឿងបរិក្ខារដ៏ទំនើប Morgan EnMaison ផ្តល់ជូននូវក្លឹបកម្សាន្តលំដាប់ខ្ពស់ផ្តាច់មុខ។ គ្រឿងបរិក្ខារដ៏ទូលំទូលាយនេះរួមមាន កន្លែងទទួលភ្ញៀវ កន្លែងBBQទេសភាពមាត់ទន្លេ មេចុងភៅជនជាតិចិន និងអឺរ៉ុប សួនកុមារ បន្ទប់ព្យាណូ បន្ទប់ប្រជុំ និងបន្ទប់វីអាយភី-ល។ វាបម្រើដល់ការកម្សាន្តប្រចាំថ្ងៃ អាជីវកម្ម ការលំហែ ការថែទាំកុមារ និងតម្រូវការអប់រំ។ នេះ​ជា​ក្លឹប​កម្សាន្ត​ប្រណីត​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា​ដែល​សម្រប​តាម​របៀប​រស់នៅ​របស់​ឥស្សរជន ។

រូបភាព

ភាពប្រណីតនៃលំនៅដ្ឋានលំដាប់កំពូលអាចត្រូវបានត្រាប់តាម ប៉ុន្តែ 'របៀបរស់នៅ' របស់វាមានលក្ខណៈប្លែក និងពិបាកចម្លង។ នេះជាមោទនភាពរបស់ Morgan EnMaison វាមិនត្រឹមតែបង្កើតរបៀបរស់នៅថ្មីសម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានកោតសរសើរយ៉ាងខ្លាំងចំពោះផលិតផលដែលមានភាពច្នៃប្រឌិតយ៉ាងប៉ិនប្រសប់។ លំនៅដ្ឋានមានទំហំចាប់ពី 200 ទៅ 1200㎡ ដែលទាំងអស់ត្រូវបានបង្ហាញជាគេហដ្ឋានដែលបានសាងសង់បញ្ចប់ទាំងស្រុង។ ជាមួយនឹងមុខងារដ៏ទូលំទូលាយ ពួកវាបង្កើនទាំងមុខងារ និងលំហ បំពេញតម្រូវការគ្រួសារលោកអ្នក ពេញមួយវដ្តជីវិតរបស់ពួកគេ។

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]