បាត់ដំបង​៖ រដ្ឋបាលស្រុកសំឡូត​ សូមជម្រាបជូនថា ដល់ប្រជាពលរដ្ឋក្នុងស្រុកសំឡូត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរដងស្ទឹងទាំងអស់មេត្តាបង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ស្រុកសំឡូតនៅតែបន្តមានភ្លៀងធ្លាក់ តាមបណ្តាស្ទឹងក៏មានទឹកកើនឡើងជាខ្លាំង។

ហេតុដូច្នេះដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងស ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហាបន្ទាន់អាចឆាតចូលផេករដ្ឋបាលស្រុក ឬទំនាក់ទំនងលេខទូរស័ព្ទ 069 53 53 47, 098 564 422!

ប្រភព៖ រដ្ឋបាលស្រុកសំឡូត​

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]