ភ្នំពេញ ៖ សិល្បករ សិល្បការនីជាច្រើនរូប បានមកចូលរួមកម្មវិធី សន្និសីតសារព័ត៌មានជាផ្លូវការរបស់កម្មវិធី Rapper FIGHTER ដែលជាកម្មវិធី ប្រឡងចម្រៀងរ៉េបដ៏ធំប្រចាំឆ្នាំ ២០២៤ របស់ស្ថានីយទូរទស្សន៍ភីអិនអិន។

រូបភាព​ក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព​ក្នុងកម្មវិធី
រូបភាព​ក្នុងកម្មវិធី

ក្នុងកម្មវិធីនេះដែរ ជួបជាមួយនឹង Coach ទាំង ៥ រូប​ រួមមាន ក្រុមក្មេងខ្មែរ លោក SOCHEAT និង លោក PUNLEUR មានកំពូលតារារ៉េប លោក RUTHKO ជើងខ្លាំងវោហារ៉េប លោក VUTHEA កំពូលស្ទាយសម្លេងរ៉េប លោក KINGCHI គឺសុទ្ធតែតារារ៉េបខ្មែរល្បីៗ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៧ វគ្គធំៗ គឺ ONLINE AUDICTION ជម្រុះមកវគ្គ PRE-AUDICTION បន្តជម្រុះមកវគ្គ JUDGE AUDICTION បន្តជម្រុះមកវគ្គ SCREENING STAGE បន្តជម្រុះមកវគ្គ FIGHTING STAGE បន្តជម្រុះមកវគ្គ KILLING STAGE នឹងវគ្គធំចុងក្រោយ SEMI-FINAL រួមជាមួយ FINAL។

រូបភាព​ក្នុងកម្មវិធី
រូបភាព​ក្នុងកម្មវិធី
រូបភាព​ក្នុងកម្មវិធី

វគ្គនីមួយៗមានវិញ្ញាសារពិសេសៗជាច្រើនដែលនឹងធ្វើឱ្យបេក្ខជន និងទស្សនិកជន រំភើបរីករាយពេញចិត្តជាមួយកម្មវិធីថ្មី Rapper FIGHTER នៃស្ថានីយទូរទស្សន៍ភីអិនអិន។

កាន់តែពិសេសចំពោះ ម្ចាស់ជ័យលាភី នឹងគ្រងខ្សែកដ៏ធំ RAPPER FIGHTER ជាមួយប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (៦០លានរៀល) ចំណែកបេក្ខជនកំពូល ៤រូបទៀត ទទួលបានប្រាក់រង្វាន់ ៥ ០០០ ០០០ រៀល (៥លានរៀល) ក្នុង ១នាក់ លើសពីនេះ មានកុងត្រា Concert ចំនួន ១០លើក និងឱកាសការងារជាច្រើនពី ស្រាបៀរ GANZBERG និងពីស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់បេក្ខជនកំពូល ៥រូបចុងក្រោយ។ 

កម្មវិធី Rapper FIGHTER ជាកម្មវិធីស្នាដៃរបស់ផលិតករខ្មែរ ដែលមានទំរង់ប្រឌិតផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញទំរង់ពីបរទេសឡើយ។

រូបភាព​ក្នុងកម្មវិធី

ងាយមែនទែន ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប Rapper FIGHTER គ្រាន់តែចុច Link ផ្លូវការ ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។

រូបភាព​ក្នុងកម្មវិធី

តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី Rapper FIGHTER នេះ គឺលោក រ៉ូមីអូ បានឱ្យដឹងថា យើងគ្រាន់តែបើកដំណើរការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីទសារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅ ជិត ១០០ នាក់។ ហើយការដាក់ពាក្យទទួលបេក្ខជននៅតែបន្តរហូតដល់មានការជូនដំណឹងនៅចុងខែសីហា មុខ។ 

កម្មវិធី Rapper FIGHTER ជាកម្មវិធីស្នាដៃរបស់ផលិតករខ្មែរ ដែលមានទំរង់ប្រឌិតផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញទំរង់ពីបរទេសឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]