រូបភាព

Phnom Penh, July 20, 2024 – ក្រុមហ៊ុន TECNO ទើបតែប្រកាសចេញស្មាតហ្វូនស៊េរីថ្មី​​ CAMON 30 Series ដែលស៊េរីថ្មី3ម៉ូដែលនេះបាននាំមកជំហានដ៏អស្ចារ្យ និងសមត្ថភាពខ្ពស់ក្នុងវិស័យថតរូបភាព។ ក្នុងនោះមានដូចជា កំពូលស្មាតហ្វូន CAMON 30 Premier 5G, CAMON 30 Pro 5G, និង CAMON 30 5G ។សម្រាប់ស៊េរីថ្មីនេះផ្តល់អ្នកប្រើប្រាស់ ថតរូប និង វីដេអូ លំដាប់Professional ជាមួយនឹងរូបរាងដ៏ទាន់សម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

CAMON 30 Premier 5G ​បានបំពាក់បន្ទះឈីបថតរូបចំនួន ២ ដែលមានសមត្ថភាពថត វីដេអូ 4K 30fps Full-scene HDR ដំបូងបំផុត ជាមួយនឹងកាមេរ៉ា ៥០មេហ្គាភិចសែល ៤គ្រាប់ ផ្តល់បទពិសោធន៍ថតរូបដ៏អស្ចារ្យ  ជាមួយការ Zoom ទៅដល់ ៦០ដង ជាមួយបច្ចេកវិទ្យា AI-powered Social App Turbo និងមុខងារ AIGC Portrait នាំមកនូវគំនិតថ្មីៗដល់ការថតរូប។ CAMON 30 Premeir 5G បំពាក់នូវការរចនាកាមេរ៉ាក្រោយបែប Classic ដ៏ទាន់សម័យដែលត្រូវបានបំផុសគំនិតដោយកាមេរ៉ា Rangefinder ដែលនឹងធ្វើឱ្យអ្នកប្រើប្រាស់គ្រប់រូបមានអារម្មណ៍ដូចជាអ្នកថតរូបអាជីព ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងបន្ទះឈីប MediaTek Dimensity 8200 5G ដែលទំហំផ្ទុក ធំរហូតដល់ 512GB + 24GB និងថាមពលថ្មខ្លាំង 70W Ultra Charge 5000mAh ។

បន្ទះឈីបថតវីដេអូដែលមានសមត្ថភាពខ្លាំង Dual-Chip Master

CAMON 30 Premier 5G បំពាក់នូវបន្ទះឈីបចំនួន២របស់ Sony CXD5622GG Imaging Chip ដែលនាំមកនូវ ការថតវីដេអូ ចាប់យកទិដ្ឋភាពដ៏អស្ចារ្យដូចជា ទេសភាពក្រោមសមុទ្រ ថតផ្កាយ​​ វាលខ្សាច់  និងផ្ទៃមេឃAurora ។ បានបំពាក់បន្ទះឈីបចំនួន២ដែលមានសមត្ថភាពថត វីដេអូ 4K 30fps Full-scene HDR ដំបូងបំផុត អាចឲ្យអ្នកប្រើប្រាស់ថតយកវីដេអូបានគុណភាពល្អ គ្រប់កាលៈទេសៈ ឬមានពន្លឺតិចក៏ដោយ។

លើសពីនេះវាមានសមត្ថភាពថត ពេលយប់ 4K Utlra night Vision មានសមត្ថភាពខ្លាំងក្នុងការកាត់បន្ថយរូបព្រាល Noise និង អាចថតរូបមនុស្ស 4K Portrait Video 20 bit បានយ៉ាងរលូន និងរស់រវើស។ជាមួយកាមេរ៉ា 50MP​ ចំនួន ៤គ្រាប់ CAMON 30 Premier 5G បំពាក់ជាមួយនឹង Lens កម្រិត 50MP Professional Periscopic Portrait Lens ជាមួយនឹងប្រវែង Focal Length 70mm Golden Close-up និង 3x Optical Zoom និងការ Zoom ឌីជីថលរហូតដល់ 60x ដើម្បីធ្វើឱ្យការចាប់យករូបភាពដ៏ល្អឥតខ្ចោះ។

រូបភាពដែលថតដោយCAMON 30 Premier 5G ជំនួយដោយDual Chip

CAMON 30 Premier 5G បំពាក់នូវ Sony IMX890 50MP OIS Main Camera ជាមួយនឹងសេនស័រ ultra-sensitive 1/1.56” សម្រាប់ការថតរូបមនុស្ស និងទេសភាព គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពពន្លឺ។ សេនស័រទំហំធំ 1.0μm pixels, Apertureទំហំ F/1.88 ជាមួយនឹង ប្រព័ន្ធទប់លំនឹង OIS និងឈានមុខគេលើបច្ចេកវិទ្យា Pixel fusion ធ្វើឲ្យលោកអ្នក ចាប់យករូបភាព​បានច្បាស់គ្រប់កាលៈទេសៈ ។ គ្រប់ CAMON 30 Seriesទាំងអស់ សុទ្ធតែមាន កាមេរ៉ា 50MP សម្រាប់ថតប្លង់ទូលាយ ឬ វត្ថុតូចល្អិតបាន  ។ ហើយមានវាមាន មុខងារ Macro Mode ថតវត្ថុជិតបំផុត 2.5cm ។ ថតពង្រីក 10​x ដោយមិនបាត់បង់ទ្រង់ទ្រាយដើម និង Detail រូបភាព។ សម្រាប់ CAMON 30 Series នេះ សុទ្ធតែអាចថតរូបពេលយប់បានល្អ ដោយសារគ្រប់ CAMON 30 Series ទាំងអស់សុទ្ធមានបំពាក់កាមេរ៉ាគោលទំហំ 50MP OIS Steady Night Portrait ជាមួយការទប់លំនឹងបានយ៉ាងល្អ។

សម្រាប់ការថតរូប Selfie វាចាប់យករូបភាពបានស្អាត និងល្អឥតខ្ចោះ ដោយសារ គ្រប់ CAMON 30 Series ទាំងអស់សុទ្ធតែបំពាក់ កាមេរ៉ាមុខ 50MP ទាំងអស់ ជាមួយ មុខងារ Eye-tracking Autofocus. ចំពោះកាមេរ៉ាមុខនេះ ជួយឲ្យអ្នកចាប់ថតរូបភាពបានរហ័សត្រឹមតែ 0.1វិនាទីប៉ុណ្នោះ។ លើសពីនេះទៅទៀត កាមេរ៉ារបស់ CAMON 30 Preimier 5G អាចឲ្យលោកអ្នកថតជាវីដេអូ Vlog គុណភាពច្បាស់ ក្នុងកម្រិត 4K 60fps។

រូបភាព

គ្រប់ម៉ូដែលទាំងអស់ អាចឲ្យអ្នកប្រើប្រាស់នូវមុខងារ AI Erase សម្រាប់លុបវត្ថុ ឬរូបមនុស្ស ដែលយើងមិនពេញចិត្តក្នុងរូបដែលយើងបានថតរួច ដើម្បីទទួលរូបភាពដ៏ល្អឥតខ្ចោះ។ សម្រាប់ស្មាតហ្វុនថ្មីនេះដែរ ក៏បំពាក់មុនគេនូវបច្ចេកវិទ្យា AI សម្រាប់សម្គាល់ពណ៌ស្បែក Universal Tone និង មុខងារដ៏អស្ចារ្យមួយទៀតគឺ AIGC Portrait ដែលអាចឲ្យលោកអ្នកថតរូបខ្លួនឯង ហើយបង្កើតជារូបភាព AI ប្លែក ដ៏រស់រវើក។

រូបរាងរចនាបថបែបកាមេរ៉ាអាជីប Rangefinder ដ៏ប្រណីត

គ្រប់ស៊េរីថ្មី CAMON 30​ Series សុទ្ធតែផលិតមកយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យពេលចាប់កាន់ជាស្មាតហ្វូនមួយដែលប្រណីតនិងធ្វើអ្នកមានអារម្មណ៍ថាដូចជាអ្នកជំនាញថតរូបអាជីបមួយរូប។ ស្មាតហ្វូននេះរចនារូបរាងដ៏ទាន់សម័យរួមបញ្ចូលជាមួយរចនាបថកាមេរ៉ាអាជីប Rangefinder ដ៏ប្រណីត។​ វាមានភ្លើងក្រហមជូនដំណឹងហៅថា Action Dot ភ្លឺដែលសាកបញ្ចូលថ្ម និងពេលហៅទូរស័ព្ទ ពិសេសថតវីដេអូលើស្មាតហ្វូនេះកាន់តែទាក់ទាញឌីហ្សាញពិសេសសម្រាប់អ្នកចូលថតរូប និងវីដេអូ។

រូបភាព

CAMON 30 Premier 5G មានទម្ងន់ស្រាល 210g និងកំរាស់ស្តើងត្រឹមតែ 7.9mm និង ផ្នែកខាងក្រោយគឺជាការរចនាខ្នងស្បែកដ៏ប្រណីត និងមានភាពទាក់ទាញ ជាមួយនឹងគែម Bezel ខ្លី 94% screen-to body ratio ។ សម្រាប់ CAMON​ 30 Premier 5G មកជាមួយជម្រើស 2 ពណ៌ គឺ ស (Alps Snowy Silver),  ខ្មៅ (Hawaii Lava Black) ។

អេក្រង់និងសម្លេងផ្តល់ការកម្សាន្តដ៏អស្ចារ្យ

CAMON 30 Premier 5G ផ្តល់ការបទពិសោធ៍ការកម្សាន្តដ៏អស្ចារ្យ ជាមួយការបង្ហាញរូបភាព និងការបញ្ចេញសម្លេង។ ព្រោះ CAMON 30 Premier 5G មានអេក្រង់ល្អបំផុតក្នុងចំណោមត្រកូល CAMON Series ទាំង ដោយសារបានបំពាក់អេក្រង់ថ្លៃ 6.77” កម្រិត 1.5K LTPO AMOLED ដ៏ភ្លឺដិតច្បាស់ ជាមួយ 120Hz adaptive high refresh rate​ និង 10.7 Billion TrueColor។ គុណភាពបង្ហាញដ៏រស់រវើក ជាមួយអេក្រង់ 1.5K ផ្តល់នូវបទពិសោធន៍ ដូចអេក្រង់ 2K ប្រើប្រាស់ថាមពលតិចបំផុត ធ្វើឲ្យអ្នកកម្សាន្តបានយូរ។

រូបភាព

លើសពីនេះ CAMON 30 Premier 5G បានអាប់ដេតផ្តល់នូវប្រព័ន្ធសម្លេងដ៏អស្ចារ្យសម្រាប់ការលេងហ្គេម មើលវីដេអូ និងស្តាប់តន្ត្រីជាមួយនឹង Dolby Atmos ផ្តល់គុណភាពល្អបំផុតក្នុងចំណោម CAMON Series ទាំងអស់។ ជាមួយនឹងប្រព័ន្ធសម្លេង Dolby Atmos​ សម្លេងដ៏ច្បាស់និងពីរោះ ផ្តល់អ្នកទស្សនាវីដេអូ លេងហ្គេម កម្សាន្ត មានអាម្មណ៍កាន់តែចូលចិត្តដិតអារម្មណ៍លើភាពយន្ត និងហ្គេម ដែលពួកគេបានលេងក្នុងស្មាតហ្វូននេះ  ដែលជំនួយដោយបាសបំពងសម្លេង ២គ្រាប់របស់វា។មិនថាគ្រប់កាលៈពេលមានភ្លៀង ពេលដៃសើម អាចប៉ះបញ្ជាបានរលូន ដោយសារ CAMON 30 Premier 5G បំពាក់នូវបច្ចេកវិទ្យា Wet Hand Touch  និងប្រព័ន្ធការពារជម្រាបទឹក និងធូលី IP54 ។

កម្លាំងម៉ាស៊ីនខ្លាំងជាមួយបន្ទះឈីបថ្មី  

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់នូវបន្ទះឈីបខ្លាំង ផ្តល់នូវការថតរូប ថតវីដេអូ និង ការលេងហ្គេម បានយ៉ាងរលូន ។ CAMON 30 Premier 5G បានបំពាក់ឈីបថ្មីដំបូងគេ MediaTek Dimensity 8200 Ultimate 5G ចំពោះបន្ទះឈីបរបស់ ក្រុមហ៊ុន TSMC ជាមួយទំហំ 4nm ផ្តល់នូវដំណើរការដ៏អស្ចារ្យ ក្នុងការថតរូបភាព Image Processing, និងដំណើរការថាមពលកាន់តែប្រសើរ ប្រើប្រាស់បានយូរជាងមុន។ CAMON 30 Premier 5G ផ្តល់នូវទំហំផ្ទុកដ៏ធំរហូតដល់ 512GB + 24GB (12GB Extended RAM)។ វាថែមទាំងមានប្រព័ន្ធបន្ទះបន្សាបកម្តៅរហូត ១០ ស្រទាប់ 10-layer Gaming-grade Cooling សម្រាប់ទប់កម្តៅពេលលេងហ្គេម ។

រូបភាព

CAMON 30 Premier 5G មកជាមួយនឹងថាមពលថ្មធំ 5000mAh អ្នកប្រើប្រាស់ CAMON 30 Premier 5G អាចរីករាយជាមួយការលេងហ្គេមរហូតដល់ 6.46 ម៉ោង ការហៅទូរស័ព្ទ 33.81ម៉ោង ឬការមើលវីដេអូ  9.34 ម៉ោង។ ជាមួយថ្មមានអាយុកាលវែងយ៉ាងហោចណាស់ 1600 Charge Cycle ហើយវានឹងរក្សាបានគុណភាពថ្មជាង 80% ក្នុងការប្រើប្រាស់រយៈ 4 ឆ្នាំ។ អ្នកប្រើប្រាស់ CAMON 30 Premier 5G នឹងពេញចិត្តកម្លាំងសាកថ្មលឿន '70W Ultra Charge ដែលមានសមត្ថភាពសាកថ្មពី 0% ទៅ 50% ក្នុងរយៈពេលត្រឹមតែ 16 នាទី ។

ចំណុចពិសេសលម្អិត៖

- រូបរាងទាក់ទាញ Dimensions 162.66 X 76.34 X 7.90mm

- អេក្រង់ 6.78"  1.5K LTPO AMOLED និងល្បឿន 120Hz

- ឈីបខ្លាំង MediaTek Dimensity 8200 Ultimate 5G

- ទំហំផ្ទុក 24GB (12GB Extended RAM) + 512GB

- កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 50MP IMX890(OIS), 50MP Periscope 3x, 50MP Ultra Wide+ISP

- កាមេរ៉ាមុខ 50MP ជាមួយនឹងAuto Focus

- បាសបំពងសំឡេង២គ្រាប់ Dolby Atmos

- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរ Fingerprint on Display / Face Unlock

- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/NFC

- ទំហំថ្មធំ 5000mAh និងសាកថ្មលឿន70W

- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP54

- ប្រព័ន្ធប្រតិបត្តិការថ្មី Android 14

- ជម្រើសពណ៌ : ខ្មៅ / ស

វាបំពាក់ដោយបច្ចេកវិទ្យាថ្មី ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជា កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ។TECNO CAMON 30 Premier 5G (RAM 12GB ROM 512GB) មានតម្លៃពិសេសត្រឹមតែ $499 និងមានថែមជូនកាដូពិសេសផងដែរ។

រូបភាព

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក ដែលមាន លោក LAY ZHANG ជា Global Brand Ambassadorថ្មីបំផុតដែលជាការកត់សម្គាល់នូវជំពូកថ្មីនៅក្នុងដំណើរនៃការអភិវឌ្ឍបច្ចេកវិទ្យាឥតឈប់ឈររបស់ក្រុមហ៊ុន TECNO ។

ក្នុងនាមលោក LAY ZHANG ជាតារាសម្ដែង តារាចម្រៀង អ្នកនិពន្ធ អ្នករាំ និងអ្នកដើរម៉ូដដ៏មានទេពកោសល្យមួយរូប កេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់គាត់ពិតជាមានឥទ្ធិពលមិនអាចប្រកែកបានជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើង។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]

ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]