កូរ៉េខាងត្បូង៖ យោងតាមការប្រកាសរបស់ផលិតកម្ម YG Entertainment បានបង្ហើបថា BLACKPINK នឹងវិលត្រឡប់មករួមក្រុមម្ដងទៀត ដើម្បីធ្វើជំនួបជាមួយនឹងអ្នកគាំទ្រ ក្នុងឱកាសប្រារព្ធគម្រប់ខួប៨ឆ្នាំដែលក្រុមបានបង្កើតឡើង។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្នកដែលអនុញ្ញាតឲ្យចូលរួមមិនមែនទាំងអស់គ្នានោះឡើយ គឺមានតែអ្នកគាំទ្រសំណាងៗប៉ុន្មាននាក់ប៉ុណ្ណោះអាចចូលរួម ខណៈដែលពេលវេលានិងថ្ងៃត្រូវចួបជុំអ្នកគាំទ្រ នឹងប្រកាសនាពេលក្រោយ។

BLACKPINK

អ្នកដែលចង់ចូលរួម អាចមានឱកាសបានអនុញ្ញាតឲ្យចូលរួមដោយត្រូវមានកាតសមាជិក BLACKPINK ដោយអាចសរសេរសំបុត្រ បង្ហោះរូប ឬគូសរូបទាក់ទងនឹងក្រុម ដោយប្រើ Hashtag ថា #OUR_AREA_WITH_BLINK ដែលអាចបង្ហោះចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៦។

BLACKPINK

គួរបញ្ជាក់ផងដែរថា BLACKPINK បង្ហាញខ្លួនជាក្រុមនៅលើឆាកតន្ត្រីនាថ្ងៃទី៨ខែសីហា៕  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]