កូរ៉េខាងត្បូង៖ ព័ត៌មានដែលតារាចម្រៀងកូរ៉េ HyunA ជិតនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍ថ្មីគឺលោក Yong Jun Hyung បានផ្ទុះឡើងនាពេលថ្មីៗនេះ បន្ទាប់ពីពួកគេទាក់ទងកាលពីដើមឆ្នាំ២០២៤នេះ។
ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រខ្លះបានសរសេរសារអបអរសាទរដល់ HyunA និងគូស្នេហ៍ ខណៈខ្លះទៀតមានការអាណិតអាសូរទៅដល់លោក DAWN ដែលជាអតីតគូស្នេហ៍ជាង៦ឆ្នាំរបស់កញ្ញា HyunA ជាខ្លាំង។
ស្រាប់តែថ្មីៗនេះ DAWN បានចេញមកបង្កភាពភ្ញាក់ផ្អើល ក្រោយរូបគេបានលុបរូប HyunA និងរូបពាក់ព័ន្ធនឹងនាងទាំងអស់ចេញពីគណនី Instagram ហាក់បីដូចជាចង់ចាប់ផ្ដើមជាថ្មី បូកផ្សំនឹងរូបភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងនាង ដែលទង្វើនេះ ធ្វើឲ្យអ្នកគាំទ្រយល់ថា រូបគេចង់គោរពទៅដល់គូស្នេហ៍ថ្មីរបស់ HyunA ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ពេលចូលរួមកម្មវិធី "Radio Star" គឺ DAWN បានទម្លាយថា ពួកគេបានសន្យាជាមួយគ្នាហើយថានឹងទុករូបរបស់គ្នានឹងគ្នា បើទោះបីជាបែកបាក់គ្នាក៏ដោយ ប៉ុន្តែសុខៗ DAWN បែរជាសម្រេចចិត្តបែបនេះ។ ជាការឆ្លើយតប HyunA ក៏បានលុបរូបភាព DAWN ចេញពីបណ្ដាញសង្គមរបស់នាងផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]