ចិន៖ គឺជាដំណឹងដ៏គួរឲ្យសោកស្ដាយ បន្ទាប់ពី តារាសម្ដែងជើងចាស់ Cheng Peipei បានទទួលមរណភាព នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីបានតស៊ូជាមួយជំងឺ។

អ្នកស្រី Cheng Peipei 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកតំណាងរបស់ តារាសម្ដែងស្រីជើងចាស់រូបនេះ បានផ្ញើសេចក្តីថ្លែងការណ៍តាមរយៈក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកស្រី ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែកក្កដាថា «យើងពិតជាសោកសៅបំផុត ក្នុងការប្រកាសថា លោកស្រី Cheng Peipei បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក។ សហការីទាំងអស់នៅ Kaiyi Entertainment មានការសោកស្ដាយ ​ចំពោះ​រឿង​នេះ»។ 

អ្នកស្រី Cheng Peipei 

ក្រុមហ៊ុនគ្រប់គ្រង បានពន្យល់ពីមូលហេតុ ដែលរក្សាការសម្ងាត់អំពីជំងឺរបស់សិល្បកររូបនេះជាឯកជនថា ដំបូង អ្នកស្រី កំពុងព្យាយាមព្យាបាលជំងឺរបស់ខ្លួន។ បន្ទាប់មក អ្នកស្រីក៏សង្ឃឹមថានឹងអាចចំណាយពេលជាមួយគ្រួសាររបស់អ្នកស្រីបានដែរ ហើយអ្នកស្រីបានទទួលមរណភាពដោយ មានកូនៗ និង មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ក្បែរ​ ដូច​ដែល​អ្នកស្រីប្រាថ្នា។

យោងតាមប្រភពព័ត៌មាន តារាសម្តែងជើងចាស់ Cheng Peipei បានទទួលមរណភាពក្នុងវ័យ ៧៨ ឆ្នាំ ខណៈដែលទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ក៏ត្រូវបានប្ដូរ ទៅជាពណ៌សខ្មៅ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]