កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី១៩ខែកក្កដាកន្លងទៅនេះ Yoona ដែលអ្នកស្នេហាវិស័យរឿងភាគកូរ៉េស្គាល់ក្នុងនាមជាតួអង្គ "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" នោះ បានចេញមកបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Blue Dragon Series Awards ។
ទោះបីកម្មវិធីប្រគល់ពានផ្នែកសម្ដែងនេះ មានការចូលរួមពីតារាសម្ដែងជាច្រើនក៏ដោយក៏ Yoona នៅតែលេចធ្លោខ្លាំងក្នុងនាមជាពិធីការិនីនៅក្នុងកម្មវិធី ដោយនាងបានបង្ហាញខ្លួនជាមួយនឹងរ៉ូបរាត្រីវែងអូសដីពណ៌ស បែបចោមពុង និងធ្វើសក់បែបក្រងចាប់ភ្លឺទៅក្រោយបន្តិច ហើយទម្លាក់សក់មកប្រះនឹងស្មា ថែមជាមួយនឹងការផាត់មុខបែបស្រទន់ផ្កាឈូកៗ មើលទៅពិតជាស្រស់ស្អាតបែបទន់ភ្លន់ ដូចព្រះនាងតាមស្ទាយ៍របស់នាង។
ភ្លាមៗបន្ទាប់ពីរូបភាពរបស់នាងបានចែកចាយពេញបណ្ដាញសង្គម អ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថា Yoona ពិតជាស្រស់ស្អាតខ្លាំងរហូតរកពាក្យបរិយាយមិនបានគឺដូចជាទេពអប្សរ ហើយទោះនាងឈានចូលវ័យ៣៤ឆ្នាំហើយ តែសម្រស់តារាចម្រៀងនិងតារាសម្ដែងស្រីម្នាក់នេះហាក់មិនប្រែប្រួលទាល់តែសោះ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]