កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៥ កំពុងតែឈានចូលមកជាថ្មីយ៉ាងពិតប្រាកដហើយ ក្រោយទទួលបានភាពជោគជ័យជាប្រវត្តសាស្រ្ត ដែលជាកម្មវិធីប្រឡងចម្រៀងល្បីទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងរូបភាពប្លែកភ្នែកខ្លាំងបំផុតពុំធ្លាប់មាន Cambodian Idol រដូវកាលទី៥ បានត្រលប់មកវិញក្នុង Concept ដ៏ប្លែកភ្នែក ដែលហាក់បីដូចជានាំគ្រប់យ៉ាងទៅកាន់ភពក្រៅក្នុងលំហរអាកាស។

រូបភាព

កំពូលតារាចម្រៀងដ៏មានប្រជាប្រិយដែលជាគណៈកម្មការទាំង៤រូបមាន ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, និង សុខ សីឡាលីន ព្រមទាំងពិធីករដ៏ឆ្មើម ជា វិបុល និងថន លក្ខិណា បានតែកាយយ៉ាងស្រស់ស្អាតប្លែកភ្នែកបែបក្រៅភពពិតៗ ហើយបើនិយាយពីការរៀបចំឆាកវិញគឺពិតជាមិនសរសើរទូរទស្សន៍ហង្សមាសមិនបានឡើយ ពិតជាត្រជាក់ភ្នែក ប្លែកអារម្មណ៍គួរឲ្យចង់ទស្សនាកាន់តែខ្លាំង។

រូបភាព

ត្រៀមរង់ចាំទស្សនាទាំងអស់គ្នាថាតើកម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol រដូវកាលថ្មីដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ នឹងប្លែកអារម្មណ៍យ៉ាងណាខ្លះ? ទូរទស្សន៍ហង្សមាស HDTV នឹងធ្វើការចាក់ផ្សាយជូនទស្សនាសប្តាហ៍ដំបូងក្នុងវគ្គ Judge Audition នារាត្រីថ្ងៃសៅរ៍ ទី21 កក្កដា 2024 ពោលគឺរាត្រីស្អែកនេះហើយ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]