កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធី Blue Dragon Series Awards កាលពីល្ងាចថ្ងៃទី ១៩ ខែកក្កដា ។
យោងតាម Nate បានឱ្យដឹងថា Song Hye Kyo បានបង្ហាញខ្លួនជាមួយនឹងស្ទីលសុភាពនារី ក្នុង រ៉ូបវែងពណ៌ស តែងសក់បែបរលុង និងការតុបតែងមុខបែបស្រាលៗ នៅលើមុខរបស់នាង។ តារាស្រីរូបនេះ ទទួលបានការសរសើរជាច្រើន ចំពោះភាពទាក់ទាញ និងវិជ្ជាជីវៈរបស់នាង ដោយនៅលើបណ្តាញសង្គម មនុស្សជាច្រើន បានសរសើរនាង ពីសម្រស់ដ៏ស្អាតផូរផង់ ទៀតផង។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា Song Hye Kyo មិនបានដើរលើកម្រាលព្រំក្រហម ដូចតារាផ្សេងទៀតទេ គឺគ្រាន់តែបង្ហាញខ្លួនរយៈពេលខ្លី ក្នុងពិធីប្រគល់ពានរង្វាន់ប៉ុណ្ណោះ ដែលមានរយៈពេលប្រហែលមួយនាទី៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]