រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី១៩ ខែកក្កដាបានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឱ្យដឹងថា នៅពេលកម្រិតទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីដោយសន្សឹមៗ។
ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ដែលធ្វើអោយកម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។
ការជូនដំណឹងជាមុននេះក៏ដើម្បីអោយប្រជាជនដែលរស់នៅខាងក្រោមតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ត្រៀមខ្លួនជន្លៀសដើម្បីសុវត្តិភាព៕
ប្រភព៖ រដ្ឋបាលខេត្តកំពត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]