កូរ៉េខាងត្បូង៖ លោក Yang Hyun Suk បានចេញមកបង្ហើបពីគម្រោងផ្លូវការសម្រាប់ក្រុមចម្រៀងនារី 2NE1 និង BLACKPINK ដែលសុទ្ធតែជាក្រុមចម្រៀងនារីមានកេរ្តិ៍ឈ្មោះល្បីល្បាញកក្រើក។
នៅក្នុងវីដេអូនេះ លោក YG បានបញ្ជាក់ថា សមាជិក 2NE1 ទាំងអស់ទាំង CL, Sandara, Park Bom និង Minzy នឹងធ្វើការប្រគុំតន្ត្រីគម្រប់ខួប១៥ឆ្នាំរបស់ពួកគេ ចាប់ពីដើមខែតុលានៅទីក្រុងសេអ៊ូល រហូតដល់អូសាកា និងតូក្យូ នាប្រទេសជប៉ុន នៅខែវិច្ឆិកានិងខែធ្នូ ខណៈដែលទីតាំងប្រគុំតន្ត្រីបានកក់ទុករួចហើយ។
យ៉ាងណាមិញ ព័ត៌មានរំភើបមួយទៀតនោះគឺទាក់ទងនឹង BLACKPINK ដែល YG បានទម្លាយថានាឆ្នាំ២០២៥ខាងមុខនេះ ក្រុមទាំងមូលនឹងមានការវិលត្រឡប់មកវិញ ជាមួយនឹងអាល់ប៊ុមចម្រៀងថ្មី ព្រមទាំងមានការប្រគុុះតន្ត្រីថ្មីផងដែរ ស្របពេល BABYMONSTER និង TREASURE នឹងមានការប្រគុំតន្ត្រីទេសចរណ៍នាឆ្នាំ២០២៥ដូចគ្នា៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]