បរទេស៖ បើទោះបីជា រឿងស្នេហារបស់ តារាចម្រៀង លោក Justin Bieber និង Selena Gomez បានបញ្ចប់ជាយូរ ខណៈមក​ដល់​ពេល​នេះ អ្នក​ទាំង​ពីរ​មាន​ជីវិត​ថ្មី​ហើយនោះ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​មានការចាប់អារម្មណ៍ ជាពិសេស ថ្មីៗ​នេះ លោក Justin Bieber បានបង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម ដោយ​សារ​តែ​ លោក​បាន​លុប​រូប​ចាស់ Selena Gomez នៅ​លើ​ទំព័រ​ផ្ទាល់​ខ្លួន។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេដឹងថារូបភាពនេះ ត្រូវបានតារាចម្រៀងប្រុសរូបនេះ បានបង្ហោះ កាលពីឆ្នាំ ២០១១ ប៉ុន្តែហេតុអ្វី​វបានជារូបលោកស្រាប់តែធ្វើបែបនេះ។ នេះត្រូវបានគេជឿថា មានអ្នកគាំទ្រមួយចំនួន បានប្រើមុខងារថ្មីរបស់ Instagram ដើម្បីជីកយក រូបថតអតីតកាល ដែលបណ្តាលឱ្យ Justin ធ្លាក់ចូលទៅក្នុងភាពលំបាក។

យ៉ាងណាមិញ ទង្វើនេះ បានបង្ហាញថា Justin លែងមានទំនាក់ទំនងស្នេហាជាមួយ Selena ទៀតហើយ ហើយចង់ដោះស្រាយបញ្ហានេះយ៉ាងម៉ឺងម៉ាត់ ដើម្បីកុំឱ្យប៉ះពាល់ដល់ខ្លួន និងប្រពន្ធ Hailey ដែលកំពុងមានផ្ទៃពោះ ។ 

Justin Bieber

នៅ​លើ​បណ្ដាញ​សង្គម មាន​មនុស្ស​ជា​ច្រើន​គាំទ្រ​ ទង្វើ​របស់ លោក Justin Bieber និងបាន​រិះគន់​ក្រុម​អ្នក​គាំទ្រ​មួយចំនួន ដែលបានជីកកកាយឡើងវិញ ខណៈដែល រូបភាពចាស់នេះ អាចប៉ះពាល់ ដល់ទាំង Justin និងប្រពន្ធរបស់លោក និងរួមទាំង Selena និងគូស្នេហ៍ លោក Benny

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber និងភរិយា Hailey
Justin Bieber និង Selena
Justin Bieber និង Selena
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]