កូរ៉េខាងត្បូង៖ តារាចម្រៀងលោក PSY ដែលជាម្ចាស់បទ "Gangnam Style" ដ៏ល្បីកក្រើកពេញពិភពលោកនោះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហាញខ្លួនជាមួយនឹងរូបរាងស្គមជាងមុនសឹងតែស្មានមិនដល់។
នាថ្ងៃទី១២ខែកក្កដាកន្លងទៅ លោក PSY ដែលពេលនេះជាម្ចាស់ផលិតកម្ម P NATION បានបង្ហោះវីដេអូមួយដែលលោកបានទទួលទានមីបែបចិន Seoul Chonchon Chinese Noodles និង Bibimbap បែបចិន ដែលបង្ហាញផ្ទៃមុខលោករាងផត និងស្គមជាងមុនធ្វើឲ្យ អ្នកគាំទ្រកត់សម្គាល់ឃើញថាលោកស្រកគីឡូពិតមែន។
ភ្លាមៗបន្ទាប់ពីមានការបង្ហោះវីដេអូនោះ មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិនឹកស្មានមិនដល់ថាលោកស្រកគីឡូដល់ថ្នាក់នេះស្របពេលPSY ខ្លួនឯងក៏បានចេញមុខសុំទោសដល់អ្នកគាំទ្រ ដែលរូបគេបណ្ដែតបណ្ដោយខ្លួនឲ្យស្រកគីឡូខ្លាំងបែបនេះ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]