បរទេស៖ បន្ទាប់ពីទទួលរងពីជំងឺ និងសម្រាករយៈពេលយូរ អាចនិយាយបានថា តារាចម្រៀងស្រី Selena Gomez បានធ្លាក់ចូលទៅក្នុងស្ថានភាព នៃការឡើងទម្ងន់ ដែលមិនអាចគ្រប់គ្រងបាន។ បើទោះជាបែបនេះក្តី តារាចម្រៀងស្រីរូបនេះ នៅតែធ្វើឲ្យមហាជនកោតសរសើរ និងភ្ញាក់ផ្អើលជាមួយនឹងភាពស៊ិ.ចស៊ី គួរឲ្យស្រលាញ់ ពេលបានបង្ហាញខ្លួន ក្នុងកម្មវិធីជាបន្តបន្ទាប់ ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ក៏បានបង្ហាញខ្លួនជាមួយនឹងរូបភាព Selfie ពីរសន្លឹក នៅលើ Instagram ដែលបានបង្ហោះដោយ អ្នកតុបតែងមុខដ៏ល្បីល្បាញ Jenna Nicole ឲ្យមហាជនបានឃើញម្តងទៀតថា តារាចម្រៀងស្រីរូបនេះ បានវិលត្រលប់មកវិញ នូវភាពស្រស់ស្អាត ទៀតផង។
ម៉្យាងវិញទៀត អ្នកគាំទ្របានលើកឡើងថា ដើម្បីបម្រើការងារថ្មីដែលចេញឆ្នាំនេះ Selena Gomez កំពុងព្យាយាមរក្សារាងស្លីមរបស់ខ្លួនឡើងវិញ។ ហើយការបង្ហាញរូបរាងរបស់នាងលើកនេះ ក៏កាន់តែមានភាពទាក់ទាញភ្លឺរលោង និងទាញយកការចាប់អារម្មណ៍ជាច្រើន នៅលើបណ្តាញសង្គម៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]