អាមេរិក៖ Jennie ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំក្រុមចម្រៀងនារី BLACKPINK មានជីវិតក្រៅឆាកដ៏សាមញ្ញ បើទោះបីជានាងជាម្ចាស់ផលិតកម្ម ODD ATELIER ក៏ដោយ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jennie ត្រូវបានគេប្រទះឃើញថាបានចេញមកដើរលេងជាមួយនឹង Haze និង simi ជាតារា Tiktok កូនភ្លោះដ៏ល្បី ដោយកាលពីប៉ុន្មានថ្ងៃមុន ពួកគេក៏បានថតរូបជុំគ្នាជាមួយនឹង Rose ផងដែរ។

Jennie និងមិត្តភក្ដិ

ដោយឡែក នៅក្នុងរូបភាពដែលអ្នកកាសែតថតបាននោះបានបង្ហាញ Jennie តែងខ្លួនឡើងសាមញ្ញ ដោយមិនផាត់មុខអ្វីទាំងអស់គឺពាក់តែវ៉ែនតាការពារកម្ដៅថ្ងៃ អាវកាក់ពណ៌ខ្មៅ និងខោរលុងៗពណ៌គគីបញ្ចេញក្បាលពោះរបស់នាងទៀតផង ដោយមើលទៅទំនងដូចជានាងប្រុងនឹងចូលទៅខាងក្នុងឡាន។

Jennieនិងមិត្តភក្ដិ

តាមរយៈរូបភាពនេះ គេអាចមើលឃើញថា Jennie បានប្រើប្រាស់ជីវិតនៅខាងក្រៅឆាកយ៉ាងសាមញ្ញ ដោយអាវដែលនាងពាក់នៅលើដងខ្លួននោះមានតម្លៃតែ២១ដុល្លារប៉ុណ្ណោះ៕  

 រូបភាពថ្មីរបស់ Jennie 
 រូបភាព

ប្រភព៖: kpopping

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]