សប្ដាហ៍ដំបូងនៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ បានធ្វើអោយអ្នកគាំទ្រជាច្រើនសើចផង រំភើបផង និងស្រក់ទឹកភ្នែកផងទៅតាមការបង្ហាញសមត្ថភាពបូករួមជាមួយនឹងខ្សែរជីវិតរបស់បេក្ខជននីមួយៗ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងបេក្ខនារីមួយរូបដែលមានឈ្មោះថា អ៊ុក សូលីតា បានធ្វើអោយគណៈកម្មការ និងទស្សនិកជនស្រក់ទឹកភ្នែកទៅតាមសាច់រឿងជីវិតពិតដ៏កម្សត់របស់នាងដែលបានបែកបាក់គ្រួសារ ចិញ្ចឹមកូនស្រីតូចៗ ២នាក់តែម្នាក់ឯង និងត្រូវរ៉ាប់រងម្ដាយចាស់ ។

រូបភាព

វាមិនមែនជារឿងងាយទេក្នុងការតស៊ូចិញ្ចឹមបីបាច់ មើលថែ អោយកូនបានរៀន និងត្រូវឃ្លាតកូនទុកនៅផ្ទះទាំងក្ដីបារម្ភ ។ ទស្សនិកជនកាន់តែស្រក់ទឹកភ្នែកក្រោយពេលដែលបានស្ដាប់ការបកស្រាយបទចម្រៀងមួយបទយ៉ាងពិរោះដែលមានចំណងជើងថា សុបិនឃើញបង ដែលវាប្រៀបបានទៅនឹងសាច់រឿងពិតរបស់នាងផងដែរ ។

រូបភាព

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ ចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់រាត្រីថ្ងៃអាទិត្យ ម៉ោង 8យប់៕

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]