កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មាន Koreaboo បានចុះផ្សាយថាគឺ សមាជិកកូនពៅរបស់ក្រុម BTS គឺ Jeon Jungkook ត្រូវបានគេរាយការណ៍ថាបានទៅទទួលអាហារខាងក្រៅជាមួយនឹង Jennie មកពីក្រុម BLACKPINK និង Mingyu មកពីក្រុម SEVENTEEN ។

Jeon Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Mingyu
Jennie

ដោយយោងតាមបុគ្គលិកបម្រើការនៅហាងនោះបានបញ្ជាក់ថា Jungkook ,Jennie និង Mingyu ពិតជាបានទៅហាងសាច់អាំង BBQ ដែលតារាសម្ដែងប្រុស Park Sung Hoon ទៅនោះពិតមែនហើយនៅក្នុង Vlog នោះ Sung Hoon បានបង្ហាញឲ្យឃើញហត្ថលេខារបស់ Jungkook នៅទីនោះទៀតផង។

រូបភាព

ក្នុងនោះ បុគ្គលិកទម្លាយថា Jungkook មកហាងនោះញឹកញាប់ណាស់ ហើយហត្ថលេខានោះគឺស៊ីញ៉េចេញពីលើកទី១ដែលគេបានទៅ ហើយម្ចាស់ហាងថា Jennie និងMingyu គឺបានអញ្ជើញមកជាមួយនឹង Jungkook ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេល Jungkook និង Jennie ជាអ្នកតំណាងឱ្យម៉ាកយីហោ Calvin Klein៕  

Jeon Jungkook
 Mingyu
Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]