ចិន៖ បើទោះបីជា Ahyeon សមាជិកក្រុម BABYMONSTER ទើបតែបង្ហាញមុខនៅលើឆាកតន្ត្រីកាលពីដើមឆ្នាំ២០២៤ កន្លងទៅក៏ដោយក៏ ប្រជាប្រិយភាពរបស់នាងបានកើនឡើងយ៉ាងគំហុក ដោយសារតែនាងត្រូវបានគេចាប់អារម្មណ៍ខ្លាំងតាំងពីមុនបង្ហាញខ្លួនជាតារា KPOP ជាផ្លូវការទៅទៀត។
Ahyeon បានចូលរួមជាមួយ BABYMONSTER ពេលក្រុមនេះចេញបទ "SHEESH" ហើយឥឡូវនេះ BABYMONSTER ក៏បានចេញបទចម្រៀងថ្មី "FOREVER" ក៏ដូចជាមានជំនួបជាមួយអ្នកគាំទ្រ និងចូលរួមទៅតាមពិធីប្រគល់ពានរង្វាន់ទៀតផង។
ថ្មីៗនេះ Ahyeon បានបង្ហាញមុខនៅលើឆាកតន្ត្រីក្នុងកម្មវិធីទទួលពាន Tencent Music Entertainment Awards(TMEA) នៅប្រទេសចិន កាលពីខែកក្កដាថ្ងៃទី២០កន្លងទៅហើយនាងបែរជាទទួលរងពាក្យរិះគន់ ថានាងរាំមិនលះ រាំមិនស្វាហាប់រាំមើលទៅដូចជាខ្ជិលៗដូចជាមិនចង់រាំ។
ហេតុការណ៍នេះបានកើតឡើងក្រោយ Ahyeon ត្រូវគេរិះគន់ថារាំលះខ្លាំងពេក ឬរាំបែបចង់ឲ្យខ្លួនឯងលេចធ្លោជាងសមាជិកដទៃ ប៉ុន្តែក្រោយរងការរិះគន់ផ្ទួនៗមក អ្នកគាំទ្របានចេញមុខមកការពារ Ahyeon ថានាងមិនបានធ្វើអ្វីខុសនោះឡើយ ហើយពាក្យរិះគន់ទាំងនោះមិនសមនឹងកើតមានទៅលើនាងទេ ព្រោះនាងតែងតែខិតខំផ្ដល់អ្វីគ្រប់យ៉ាងដល់អ្នកគាំទ្រ ពេលនៅលើឆាកតន្ត្រី៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]