ថៃ៖ អាចនិយាយបានថា ជាឱកាសដ៏គួរឲ្យស្រលាញ់បំផុត ក្នុងកម្មវិធីខួបកំណើតគម្រប់ ៣៤ឆ្នាំរបស់តារាសម្តែងស្រី Pooklook Fonthip ដោយមានក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ និងព្រមទាំងគូស្នេហ៍ លោក Mike Phattharadet បានចូលរួមអបអរខួបកំណើតយ៉ាងកក់ក្តៅនាពេលនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធីមួយនេះ គូស្នេហ៍របស់ Pooklook លោក Mike ក៏មិនបានខកខានក្នុងការស្វែងរកកាដូ ដើម្បី Surprise មិត្តស្រីក្នុងថ្ងៃខួបកំណើត ដែលវាជាខ្សែកម៉ាកប្រណិតដែល Pooklook ចង់បាន ធ្វើឱ្យនាងលោតរាំយ៉ាងរីករាយ។
ទន្ទឹមនឹងសំឡេងពីមិត្តភ័ក្តិថា Mike បានឲ្យរបស់មួយហើយ តើនាងនឹងត្រូវឲ្យអ្វីនោះ ក្រោយមក Pooklook ក៏សម្រេចចិត្ត បង្ហាញសកម្មភាព លុតជង្គង់សុំ Mike រៀបការជាមួយខ្លួន ដោយនិយាយលេងសើចថា «រៀបការជាមួយខ្ញុំ» ហើយបានដោះចិញ្ចៀននៅលើម្រាមដៃរបស់ខ្លួន ហើយបានពាក់វានៅលើម្រាមដៃ Mike ជំនួសវិញ។ ខណៈនោះ ឪពុករបស់ Pooklook ក៏បានក្រោកឈរឡើង ទះដៃ ហើយបានញញឹមយ៉ាងសប្បាយរីករាយ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]