អាមេរិក៖ ក្រោយប្រកាសទាក់ទងគ្នាកាលពីពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ តារាចម្រៀងផបស្រីអាមេរិក Selena Gomez និងផលិតករលោក Benny Blanco តែងតែចេញមកបង្ហាញភាពផ្អែមល្ហែមជារឿយៗ ដោយបានចេញបណ្ដើរគ្នានៅខាងក្រៅ ជារឿយៗ។

Selena Gomez និងលោក Benny Blanco 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ដើម្បីជាការប្រារព្ធពិធីខួបកំណើតអាយុ៣២ឆ្នាំរបស់នាងគឺ Selena បានជូនកាដូពិសេសមួយទៅដល់ខ្លួននាង គឺខ្សែកមានអក្សរ "B" តំណាងឲ្យឈ្មោះ Benny Blanco ដែលជាឈ្មោះមិត្តប្រុសរបស់នាង។

Selena Gomez ជាមួយខ្សែកថ្មី

ខ្សែកនេះមានតម្លៃខ្ទង់៦០០ដុល្លារ ម៉ាក BaBy Gold ដែលមើលទៅពិតជាស័ក្តិសមនឹងនាងខ្លាំងណាស់ ដោយនៅក្នុងរូបភាពថ្មីដែលនាងបានបង្ហោះ នាងបានពាក់ខ្សែកនោះនិងផាត់មុខយ៉ាងស្រស់ស្អាត ដោយលោក Benny បានចូលទៅបញ្ចេញមតិថា ៖" ខ្ញុំមានសង្សារស្អាតជាងគេលើលោកកំពុងពាក់ខ្សែកមានឈ្មោះតំណាងឲ្យខ្ញុំ "ទៀតផង៕

Selena Gomez  ជាមួយខ្សែកថ្មី
ខ្សែក
Selena Gomez និងលោក Benny Blanco 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]