OPPO Reno12 Series 5G ជាស្មាតហ្វូនជំនាន់ថ្មី និងតែមួយគត់ក្នុងចំណោមស្មាតហ្វូនកម្រិតថវិកាដែលបំពាក់ជាមួយមុខងារ AI ដ៏វៃឆ្លាតជាច្រើនរួមមាន AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត ហើយជាពិសេសមុខងារ AI ដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI លុបរូបភាពវៃឆ្លាត។
សម្រាប់មុខងារ AI លុបរូបភាពវៃឆ្លាត ជាមុខងារដែលអាចលុបរូបភាពមនុស្ស ឬ វត្ថុផ្សេងៗបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត និងត្រឹមត្រូវជាងស្មាតហ្វូនកំពូលរបស់គូប្រជែងថែមទៀតផង ដោយគ្រាន់តែគូសរង្វង់ត្រង់ចំណុចដែលមិនពេញចិត្ត និងទុកឲ្យ AI ជាអ្នកសម្គាល់ លុបចេញ និងគណនាបំពេញប្លង់បន្ថែមបានយ៉ាងស្រស់ស្អាតក្នុងមួយប៉ព្រិចភ្នែក។
តោះ! មកដឹងពី 3 ជំហានងាយៗក្នុងការលុបរូបជាមួយមុខងារ AI លុបរូបភាពវៃឆ្លាត ៖
ជំហានទី1 ៖ ជ្រើសរើសរូបភាពមួយសន្លឹកដែលលោកអ្នកចង់កែប្រែ
ជំហានទី2 ៖ ចុចនៅលើពាក្យ Edit
ជំហានទី3 ៖ ចុចលើពាក្យ AI Eraser រួចគូសលើរង្វង់ត្រង់ចំណុចដែលត្រូវលុប ហើយគ្រាន់តែរង់ចាំ AI ដំណើរការជាការស្រេច
បើប្រៀបធៀបជាមួយនឹងទូរស័ព្ទផ្សេងគឺមុខងារ AI លុបរូបភាពវៃឆ្លាតរបស់ OPPO មានលក្ខណៈពិសេស និងអស្ចារ្យជាងគេដូចជា ៖
. សម្គាល់ លុបចេញ និងបំពេញប្លង់បានយ៉ាងត្រឹមត្រូវ
. គណនាបានលឿនជាងស្មាតហ្វូនកំពូលរបស់គូប្រជែង
. ប្រើប្រាស់បានរហូត និងគ្មានដែនកំណត់
. មានបន្ថែមជាមួយមុខងារអូតូ ដោយមិនចាំបាច់គូសរង្វង់លុបម្តងមួយៗ
ទន្ទឹមគ្នានេះ បើយោងតាម Facebook page របស់ក្រុមហ៊ុន OPPO Cambodia បានប្រកាសថានឹងត្រៀមបញ្ចេញទូរស័ព្ទដៃ AI ដំបូងបង្អស់របស់ខ្លួនចំនួន 3 ម៉ូដែលគឺ Reno12, Reno12 F និង Reno12 Pro ។ ស្មាតហ្វូនតម្លៃប៉ុនៗនេះគ្មានទូរស័ព្ទណាបំពាក់មុខងារ AI លុបរូបបានលឿន និងបានស្អាតដូច OPPO នោះទេ។ AI លុបរូបភាពវៃឆ្លាតនេះត្រឹមតែជាមុខងារមួយក្នុងចំណោមមុខងារ AI ពិសេសរបស់ OPPO Reno12 Series តែប៉ុណ្ណោះ។ បន្ថែមពីនេះវាក៏បំពាក់មុខងារ AI ផ្សេងៗនិងមានប្រយោជន៍ទៀតជាច្រើនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]