កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ក្រោយពី តារាចម្រៀងស្រី Selena Gomez បានប្រារព្ធខួបកំណើតរបស់ខ្លួន នៅថ្ងៃទី ២២ ខែកក្កដា ជាមួយនឹងគូស្នេហ៍ ដែលជាផលិតករតន្ត្រី លោក Benny Blanco និងមិត្តភក្តិជិតស្និទ្ធ។
ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហោះរូបថត ជាបន្តបន្ទាប់ពីកម្មវិធីជប់លៀង ខួបកំណើតឆ្នាំថ្មី យ៉ាងសាមញ្ញនៅឆ្នេរសមុទ្រ ខណៈដែលរូបនាង បានពាក់រ៉ូបពណ៌លឿង លេងស្ទាយ៍សក់ធម្មតា និងខ្សែកពេជ្ររាងអក្សរ B ដែលជាឈ្មោះដំបូងរបស់ Benny Blanco ។
ជាពិសេស នៅក្នុងរូបថតដែល Selena ចែករំលែកនៅលើ Story របស់នាង ត្រូវបានហ្វេនៗជាច្រើនមើលឃើញពី ភាពផ្អែមល្ហែម នៅពេលដែល លោក Benny បានឱប និងថើបថ្ងាសរបស់នាង យ៉ាងរ៉ូមែនទិក។ ហើយ Selena ក៏បានសរសេររៀបរាប់ អរគុណសម្រាប់ការជូនពរថ្ងៃកំណើតពីអ្នកគ្រប់គ្នា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]