កូរ៉េខាងត្បូង៖ អាជីពរបស់តារាចម្រៀងស្រីពូកែរ៉េប HyunA ជាម្ចាស់បទ "Change"ដ៏ល្បីល្បាញហាក់ធ្លាក់ទៅក្នុងភាពដុនដាប បន្ទាប់ពីបានប្រកាសថានាងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាប្រុស Yong Junhyung ។
ថ្មីៗនេះ បន្ទាប់ពីប្រកាសទាក់ទងគ្នាកាលពីដើមឆ្នាំ២០២៤មក HyunA បានបង្ហើបថានាងនិងអតីតសមាជិកក្រុម Beast ឬ B2ST ម្នាក់នេះនឹងដឹកដៃគ្នាចូលរោងការឆាប់ៗ ហើយជំនួសឲ្យមានការសាទរពីអ្នកគាំទ្រ មានមហាជនមួយចំនួនធំបានវាយប្រហារក៏ដូចជារិះគន់ទៅលើរូបនាង ដោយសារ Junhyung ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Burning Sun ជាក្លឹបកម្សាន្តមាន Seungri អតីតសមាជិក Big Bang ជាម្ចាស់ ដែលបានល្បួងនិងដាក់ថ្នាំមនុស្សស្រីយកទៅបម្រើផ្លូវភេទ។
ឥឡូវនេះ អាជីពរបស់ HyunA ហាក់ធ្លាក់ដល់ដីហើយ បន្ទាប់ពីបានសម្ដែងនៅកម្មវិធី "Summer Night Race" នាថ្ងៃទី១៣កន្លងទៅ ដោយគេសង្កេតឃើញថាគ្មានអ្នកគាំទ្រណាច្រៀងតាម ឬស្រែកហ៊ោនោះឡើយ តែនាងក៏បានសម្ដែងដល់ចប់ផងដែរ។
មិនត្រឹមប៉ុណ្ណោះទេ HyunA ក៏បានបង្ខំចិត្តលុបចោលការប្រគុំតន្ត្រីនៅតំបន់អាមេរិកខាងជើងរបស់នាង ដោយសារតែមិនសូវមានអ្នកទិញសំបុត្រចូលទស្សនា ខណៈដែល HyunA បានលុបនិងដាក់រូបភាពណាដែលទាក់ទងនឹងការប្រគុំតន្ត្រីនេះជា Private ទៀត។
គួរបញ្ជាក់ផងដែរថា HyunA និង Junhyung ទំនងជារៀបការនាថ្ងៃទី១១ខែតុលាខាងមុខ នៅឯ Samcheonggak នាទីក្រុងសេអ៊ូល៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]