កូរ៉េខាងត្បូង៖ CL ដែលជាមេក្រុម 2NE1 ពុំមែនត្រឹមតែជាតារាចម្រៀងរ៉េបដ៏មានទេពកោសល្យនោះទេ តែនាងក៏ប្រៀបដូចជារៀមច្បងម្នាក់ក្នុងវិស័យសិល្បៈ ដែលមានបទពិសោធន៍អង្រួនឆាកតន្ត្រី ខណៈដែលតារាស្រីរូបនេះក៏ធ្លាប់អញ្ជើញមកសម្ដែងនៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្មីៗនេះ YG បានប្រកាសដំណឹងល្អមួយថា ក្រុមចម្រៀងនារី 2NE1 នឹងវិលត្រឡប់មកវិញជាមួយនឹងការប្រគុំតន្ត្រីពិភពលោក ដែលធ្វើឲ្យអ្នកគាំទ្រមានការញាប់ញ័រភ្ញាក់ផ្អើល និងរីករាយខ្លាំងសឹងតែរង់ចាំមិនបានទៅហើយ។
ឥឡូវនេះ ងាកមកមើលគណនី Instagram របស់ CL វិញគឺនាងបានបង្ហោះរូបនាងបានទៅចូលរួមធ្វើជាភ្ញៀវកិត្តិយសក្នុងការប្រគុំតន្ត្រី "Wet Show" របស់ PSY ដែលក្នុងនោះ CL បានស្លៀកខោរឹបពណ៌ខ្មៅបញ្ចេញត្រគាក ជាមួយនឹងអាវខោប៊យដៃវែងយ៉ាងស្រស់ស្អាត។
ភ្លាមៗបន្ទាប់ពីនាងបានបង្ហោះរូបភាពនេះ មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសរសើរនាង និងរង់ចាំមើលថា 2NE1 មានអ្វីថ្មីជាមួយគ្នា៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]