បារាំង៖ តារាចម្រៀងស្រីជើងចាស់ Celine Dion ជាម្ចាស់បទ "My Heart Will Go On" ជាបទមួយក្នុងរឿង "Titanic" ដ៏ល្បីល្បាញនឹងត្រូវបានគេអញ្ជើញឲ្យចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្ដៅ ធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់ឆ្នាំ២០២៤នេះ។

Celine Dion
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍អូឡាពិករដូវក្ដៅ

ថ្មីៗនេះ គេបានប្រទះឃើញលោកស្រីបានទៅស្នាក់នៅសណ្ឋាគារ Royal Monceau នៅឯទីក្រុងប៉ារីស ដោយមានប្រភពមួយបញ្ជាក់ថាលោកស្រីទំនងជាទទួលច្រៀងក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែនឹងច្រៀងតែមួយបទទេ ដែលនេះអាចរាប់ថាជាលើកដំបូងដែល លោកស្រីបង្ហាញខ្លួនលើឆាក ក្រោយមានជំងឺទាក់ទងនឹងសាច់ដុំ។

Celine Dion

យ៉ាងណាមិញ ការសម្ដែងតែ១បទរបស់ លោកស្រី នឹងទទួលបានចំណូលដល់ទៅ២លានដុល្លារអាមេរិក ដែលជាចំនួនមួយដ៏ច្រើន ប៉ុន្តែស័ក្តិសមនឹងកិត្តិយសលោកស្រីជាកំពូលតារាចម្រៀងស្រីអាមេរិកដ៏ល្បីល្បាញ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវក្ដៅ ឆ្នាំ២០២៤នេះនឹងបើកពិធីជាផ្លូវការនាថ្ងៃទី២៦ខែកក្កដាខាងមុខនេះហើយ៕  

Celine Dion
ព្រឹត្តិការណ៍អូឡាពិករដូវក្ដៅ
ព្រឹត្តិការណ៍អូឡាពិករដូវក្ដៅ

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]