រឿងភាគខ្មែរថ្មីមួយទៀតហើយ ដែលកំពុងតែចូលមកអង្រួនបេះដូងរបស់អ្នកតាមដាន និងគាំទ្ររឿងភាគខ្មែររបស់ទូរទស្សន៍ហង្សមាស ដែលមានការចូលរួមសម្ដែងដោយតារាល្បីៗវ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជា ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែបានឃើញពីសមាសភាពតួសម្ដែងក្នុងភាពយន្តមួយនេះ ទស្សនិកប្រាកដជាចង់តាមដានទស្សនាជាមិនខាន ។ រឿង សិស្សកូនមួយ ជាភាពយន្តភាគថ្មីមួយចូលរួមសម្ដែងដោយតារាសម្ដែងវ័យក្មេងល្បីៗជាច្រើនដួងរួមមាន អាង សុជាតា, ហេង ម៉េងឃុន, បេ គីមសិញ, ហៃ ប៉ោហុង, ជា​ ជូលី ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់តួសម្ដែងជើងចាស់ដូចជា អ្នកនាង និន ធារ៉ា អ្នកស្រី រ៉េត រ៉ុស ជាដើមផងដែរ ។

រូបភាព

ទន្ទឹមនឹងតួអង្គល្បីៗដែលកំពុងតែស្ថិតក្នុងបេះដូងយុវវ័យ សាច់រឿងវិញក៏ប្រទាក់ក្រឡាគ្នាមិនធម្មតាដែរ ។ ក្នុងអត្ថន័យនៃសាច់រឿងទាំងមូលក៏បានបង្កប់នូវអត្ថន័យអប់រំមួយចំនួន ជាពិសេសគឺសម្រាប់យុវវ័យ ដែលជាវ័យមួយដែលចូលចិត្តសប្បាយ អាចនឹងភ្លេចខ្លួន ឬលង់ទៅតាមបរិយាកាសខ្មៅងងឹតនៅជុំវិញខ្លួន ឬការលួងលោមជាដើម ។

រូបភាព

រឿង សិស្សកូនមួយ ជាស្នាដៃរបស់អ្នកដឹកនាំឆ្នើមមួយរូបរបស់ទូរទស្សន៍ហង្សមាសគឺលោក សេង សុវណ្ណារ៉ា ហើយរឿងភាគថ្មីនេះកំពុងចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ដល់ម៉ោង ៨យប់ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]