ភ្នំពេញ ៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ថ្ងៃនេះបានប្រកាសកិច្ចសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងធនាគារ វីង (ខេមបូឌា) ម.ក រួមគ្នារៀបចំកម្មវិធី “វេទិកាអប់រំឌីជីថល” នៅអគារ វីងថៅវើ។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេទិកានេះបានបើកឱកាសឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអប់រំសាធារណៈ និងឯកជន ភាគីបង្កើតប្រព័ន្ធឌីជីថលសាលា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងពិភាក្សាលើការចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តជាយុទ្ធសាស្ត្រអប់រំឌីជីថល។

រូបភាពក្នុងកម្មវិធី

ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ៖ ព្រះរាជាណាចក្រកម្ពុជាកំពុងផ្តល់អាទិភាព ដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថលជាមូលដ្ឋានគ្រឹះក្នុងយុគសម័យនេះ។ វេទិកាដែលជំរុញបរិវត្តកម្មអប់រំបែបប្រពៃណី ទៅប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះ ត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមពី ក្រុមហ៊ុន សែលកាត និងធនាគារ វីង។ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានបែបឌីជីថលនេះមាន ប្រសិទ្ធភាព មានភាពងាយស្រួលក្នុងការប្រើប្រាស់ និង​សមធម៌ក្នុងប្រព័ន្ធអប់រំ ដែលស្របជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យជាតិសម្រាប់ ឆ្នាំ២០៣០ និង ២០៥០។

រូបភាពក្នុងកម្មវិធី

លោក Simon Perkins អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ៖ ក្រុមហ៊ុន សែលកាត បានប្រមើលមើលឃើញថា សិស្សានុសិស្ស ក្នុងប្រទេសកម្ពុជា នឹងមានឱកាសទទួលបានការអប់រំ ប្រកបដោយគុណភាពកម្រិតខ្ពស់ តាមរយៈវេទិកាឌីជីថល នាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុននឹងគាំទ្រផ្នែកឌីជីថលនៅកម្ពុជានាពេលអនាគត ហើយយើងខ្ញុំជឿថា បច្ចេកវិទ្យាជាឧបករណ៍ដ៏មានឥទ្ធិពលមួយ សម្រាប់ការលើកកម្ពស់វិស័យអប់រំ និងជួយសម្រួលដល់សិស្សានុសិស្ស។ ប្រសិនបើមានប្រព័ន្ធឌីជីថល ដូចជាប្រព័ន្ធ SMIS ដែលយើងខ្ញុំមានគោលបំណងនឹងដាក់ឱ្យប្រើប្រាស់ទៅជាបរិវត្តកម្មប្រព័ន្ធឌីជីថលទំនើបនៅក្នុងសាលារៀននោះ យើងមិនត្រឹមតែលើកកម្ពស់លទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការអភិវឌ្ឍរួមរបស់ប្រទេសជាតិផងដែរ។

នៅក្នុងវេទិកានេះបានពិភាក្សាអំពីស្ថានភាពបរិវត្តកម្មអប់រំឌីជីថលនៅកម្ពុជា ដោយរំលេចឡើ​ងអំពីថា ប្រសិនបើយើងប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា (SMIS) វាអាចធ្វើទំនើបកម្មការគ្រប់គ្រងផ្នែករដ្ឋបាលសាលា និងជួយសម្រួលដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ហើយថែមទាំងភ្ជាប់ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុជាមួយ ធនាគារ វីង មានភាពងាយស្រួលរបៀបណា។

រូបភាពក្នុងកម្មវិធី

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ៖ 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង

លោកបានបន្ថែមទៀតថា ៖ 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង
រូបភាពក្នុងកម្មវិធី

កម្មវិធី វេទិកាអប់រំឌីជីថល ជាកាតាលីករ សម្រាប់សហការ ការផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ។​ សូមរួមគ្នា នឹងត្រួសត្រាយផ្លូវជំរុញបរិវត្តកម្មអប់រំឌីជីថល នៅកម្ពុជា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អំពីក្រុមហ៊ុន​ខេម ជ្ជីអេសអេម​ (សែលកាត) 

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។    

ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។  

រូបភាពក្នុងកម្មវិធី

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០០៨ ធនាគារ វីងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថលដើម្បីលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាននូវប្រព័ន្ធអេកូឡូហ្ស៊ីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខាចំនួន ២១ ទីតាំង, ភ្នាក់ងារវីង ម៉ាស្ទ័រ ៨០ កន្លែង, បណ្តាញភ្នាក់ងារ ១១,០០០ កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង ១០០ មុខ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។ 
ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញនៅក្នុងផលប័ត្រចម្រុះនៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការទូទាត់ទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្មបើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាមប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង ផ្តល់សេវាកម្មយ៉ាងទូលំទូលាយ ទាំងតម្រូវការហិរញ្ញវត្ថុ និងតម្រូវការមិនមែនហិរញ្ញវត្ថុ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវ័ន្ត និងមានភាពច្នៃប្រឌិតធនាគារវីង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សេវាធនាគារឌីជីថលដែលមានភាពងាយស្រួល និងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា រាប់លាននាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]