អាមេរិក៖ ខ្សែប្រយុទ្ធ Kylian Mbappe ដែលទើបតែផ្លាស់ពីក្លិប Paris Saint-Germain មកកាន់ Real Madrid ត្រូវបានគេប្រទះឃើញថាបានទៅដើរលេងយ៉ាងផ្អែមល្ហែមជាមួយនឹងតារាម៉ូដែល Dani Grace Almeida។
យោងតាមការបញ្ជាក់ពី Page Six បានទម្លាយថា អ្នកទាំងពីរបានដឹកដៃគ្នាទៅដើរលេងនៅទីក្រុង Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយក្នុងនោះបានបង្ហាញកាយវិការស្និទ្ធស្នាលគ្នា ដូចជាកាន់ដៃនិងឱបដៃ។ អ្នកទាំងពីរបានទៅលេងបោះប៊ូលីង (Bowling) នៅ Lucky Strike មុននឹងបន្តទៅជប់លៀងនៅក្លឹបកម្សាន្ត LIV ហើយថែមទាំងបានទៅញ៉ាំអាហារពេលល្ងាចនៅ Kiki នាមាត់ទន្លេទៀតផង។
ខណៈពេលនោះដែរ តារាម៉ូដែលស្រី Dani Grace Almeida ក៏ធ្លាប់បានបង្ហោះរូបភាពនាងបានទៅទស្សនាការប្រកួតបាល់ទាត់កាល Mbappe នៅ PSG ផងដែរកាលពីខែមេសាកន្លងទៅ ស្របពេលនាងបានចេញមកបញ្ជាក់ថាសុំមិននិយាយអ្វីទាំងអស់ទាក់ទងនឹងទំនាក់ទំនងពួកគេ។
គួរបញ្ជាក់ផងដែរថា Kylian Mbappe ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាជាមួយនឹងតារាម៉ូដែល Stephanie Rose Bertram,Ines Rau និង Stella Maxwell ជាដើម៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]