កូរ៉េខាងត្បូង៖ ដំណឹងនៃការវិលត្រឡប់មកវិញរបស់ក្រុមចម្រៀងនារីរៀមច្បង 2NE1 ពិតជាធ្វើឲ្យកក្រើកវិស័យ KPOP ព្រមទាំងអ្នកគាំទ្រចាស់ៗទៀតផង ជាពិសេសគឺពេល YG បានចេញមកប្រកាសថា 2NE1 នឹងធ្វើការប្រគុំតន្ត្រីឈ្មោះថា "WELCOME BACK" ។

Sandara Park
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
2NE1

ទន្ទឹមនឹងការអបអរសាទរ ក៏ដូចជារំភើបរីករាយពីសំណាក់អ្នកគាំទ្រនោះ កញ្ញា Sandara Park ដែលជាសមាជិកចាស់ជាងគេក្នុងក្រុមល្បីរឿងមានរូបសម្រស់ស្រស់ស្អាតសាច់ចាំនោះ ធ្លាប់បានទម្លាយថា ក្រោយពេល 2NE1 បានរំសាយក្រុមនៅឆ្នាំ២០១៦នោះ គឺ មានអ្នកខ្លះដែលពីមុនធ្លាប់ស្គាល់នាង បែរជាធ្វើជាមិនស្គាល់ថានាងជាអ្នកណាទៅវិញ។

Sandara Park
2NE1

អ៊ីចឹងហើយទើបពេល 2NE1 ត្រឡប់មកវិញបែបនេះ អ្នកគាំទ្រមានការព្រួយបារម្ភថា អតីតអ្នកស្គាល់គ្នាដែល Sandara និយាយដល់នោះអាចនឹងវិលត្រឡប់មកសុំត្រូវគ្នាជាមួយនាងវិញទើបបានជា បង្ហោះសារប្រាប់ទៅ Sandara ថា៖ "ត្រូវធ្វើឲ្យប្រាកដចិត្តថាអតីតមិត្តភក្តិរបស់អ្នកដែលធ្វើជាមិនស្គាល់អ្នកក្រោយពេល 2NE1 រំសាយក្រុមនោះ នឹងមិនមកសុំសំបុត្រនោះទេណា៎។ សូមនិយាយថាអ្នកមិនស្គាល់ទេ។ ខ្ញុំដឹងថាអ្នកចិត្តល្អណាស់ ប៉ុន្តែពួកគេមិនសមនឹងឲ្យអ្នកចិត្តល្អដាក់ទេ។"

ភ្លាមនោះ Sandara បានចូលទៅបញ្ចេញមតិតបថា៖ "ពិតប្រាកដណាស់។"  

Sandara Park
Sandara Park
Sandara Park
Sandara Park

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]