កូរ៉េខាងត្បូង៖ តារាសម្ដែងប្រុស Yoo Ah-In (ឈ្មោះពិត Uhm Hong Sik) ត្រូវប៉ូលិសនាតំបន់យ៉ុងសានក្រុងសេអ៊ូល បើកការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងបំពានផ្លូវភេទ ទៅលើបុរសមិនបញ្ចេញឈ្មោះ ដែលមានវ័យ៣០ឆ្នាំ។
![](https://s9.kh1.co/5f/5f7850c733829b7c547c24ba138b4539bb55cf0c.png)
នាថ្ងៃទី២៥ខែកក្កដាកន្លងទៅនេះ ប៉ូលិសបានលម្អិតឲ្យដឹងថា បុរសវ័យ៣០ឆ្នាំតំណាងឲ្យឈ្មោះ A ម្នាក់នោះបានគេងនៅក្នុងបន្ទប់ធ្វើការមួយ ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង៤ល្ងាចអំឡុងថ្ងៃទី២៤ខែកក្កដា បន្ទាប់មកពេលភ្ញាក់ឡើង គេក៏ដឹងខ្លួនថាត្រូវបានបំពានផ្លូវភេទ ហើយក៏បានដាក់ពាក្យបណ្ដឹងមកប៉ូលិសតែម្ដង ដែលកន្លែងនោះពុំមែនជារបស់លោក Yoo ហើយក៏មិនមែនជារបស់លោក A ដែរ ប៉ុន្តែជារបស់ជនទី៣ម្នាក់ទៀត ខណៈដែលមានបុរសៗជាច្រើនផ្សេងទៀតក៏បាននៅហេតុការណ៍នោះដែរ។
![](https://s9.kh1.co/e6/e699b454869440358c1440e31018cebec05cf2d4.jpg)
ឥឡូវនេះ Yoo Ah-In ក៏កំពុងត្រូវគេស៊ើបអង្កេតយ៉ាងដិតដល់ ដោយប៉ូលិសសង្ស័យថារូបគេអាចប្រព្រឹត្តិទង្វើនេះក្រោមឥទ្ធិពលថ្នាំដែលបានប្រើប្រាស់ ស្របពេលគេក៏កំពុងដំណើរការរឿងក្ដីរក្សាទុកថ្នាំងងុយគេងខុសច្បាប់ក្រោមឈ្មោះអ្នកផ្សេង ផងដែរដោយអាចប្រឈមនឹងការកាត់ទោសឲ្យជាប់គុកចំនួន៤ឆ្នាំ៕
![](https://s9.kh1.co/74/74b175de50c1ae778505bb42ade501bb2d5bcc11.png)
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]