កម្សាន្ត៖ តារាចម្រៀងស្រី Adele ត្រូវបានគេនិយាយថា បានភ្ជាប់ពាក្យជាសម្ងាត់ ជាមួយនឹងគូស្នេហ៍ ជនជាតិអាមេរិក លោក Rich Paul កាលពីសប្តាហ៍មុន នៅប្រទេសអង់គ្លេស។
យោងតាម កាសែត The Sun បានរាយការណ៍ថា លោក Rich Paul បានស្នើសុំរៀបការ តារាចម្រៀងស្រី Adele កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយតារាចម្រៀងស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានទទួលយកភ្លាមៗទៀតផង។ ជាពិសេស តាមរយៈប្រភពដែលនេះ បានបង្ហើបថា Adele បានប្រាប់ នៅលើ FaceTime ដើម្បីចែករំលែកព័ត៌មានល្អ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
តាមរយៈកាសែតអង់គ្លេស នៅថ្ងៃទី ២៥ ខែកក្កដាថា ក៏បានបង្ហាញថា Rich បានរៀបចំគម្រោងសុំរៀបការ នៅស្រុកកំណើតរបស់ Adele ហើយបានឲ្យនាង នូវចិញ្ចៀនពេជ្រ ៤ ការ៉ាត់ដ៏ស្រស់ស្អាត ហើយពួកគេបានប្រារព្ធពិធីអបអរ នៅភោជនីយដ្ឋានមួយកន្លែង នៅល្ងាចបន្ទាប់ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]