អាមេរិក៖ កាលពីថ្ងៃទី២៦ខែកក្កដាកន្លងទៅនេះ គេបានប្រទះឃើញ Rosé ដែលជាសមាជិកមានសំឡេងក្រអៅក្រអួនពីរោះជាងគេក្នុងក្រុមចម្រៀង BLACKPINK នោះកំពុងស្នាក់នៅសហរដ្ឋអាមេរិក។
ក្នុងនោះគេសង្កេតឃើញ នាងហាក់ដូចជាកំពុងថតអ្វីម្យ៉ាងដោយមានក្រុមកាំមេរ៉ាតាមចាប់ ធ្វើឲ្យហ្វេនសង្ស័យថាជាការថតបទថ្មីក្នុងអាល់ប៊ុមទោលថ្មីរបស់នាង ដោយក្នុងនោះក៏មានតារាប្រុសពីរនាក់ចូលរួមផងដែរ។
Rosé បានស្លៀកពាក់សាមញ្ញៗណាស់ គឺអាវស្បែកខាងក្រៅនិងខោខោប៊យខ្លីបង្ហាញជើងស្រឡូនកប់ដល់ក្រលៀន ហើយធ្វើសក់គាបរួញផ្នត់ធំ ហើយផ្ទៃមុខក៏គ្មានគ្រឿងសម្អាង មើលទៅពិតជាស័ក្តិសមនឹងស្រស់សអាតលេចធ្លោមួយបែប៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]