កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Seohyun មកពីក្រុមចម្រៀងនារី Girls' Generation ដែលបច្ចុប្បន្នចាប់អាជីពជាតារាសម្ដែងដែរនោះ ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការចរចាមកសម្ដែងនៅក្នុងរឿងភាគថ្មីបែបឆ្លងភព "The First Night With the Duke" ដែលបំប្លែងចេញពី Manhwa ។
ប៉ុន្តែអ្វីដែលកាន់តែរំភើបនោះគឺ Taecyeon ដែលជាបុរសសង្ហាប្រចាំក្រុម 2PM ដែលជាតារាសម្ដែងដែរនោះ ត្រូវគេបានគេរំពឹងទុកថានឹងក្លាយជាតួឯកប្រុសរបស់ Seohyun ក្នុងរឿងនេះផងដែរ។
សាច់រឿងនិយាយពីនារីម្នាក់បានឆ្លងសម័យកាលទៅសម័យកណ្ដាលនៅអឺរ៉ុប ហើយបានចំណាយពេលមួយយប់ជាមួយនឹងលោកឧកញ៉ា (Duke) បន្ទាប់មកក៏មានមនោសញ្ចេតនាផ្អែមល្ហែមកើតឡើងរវាងតួទាំងពីរ។
យ៉ាងណាមិញ គេពុំទាន់ដឹងច្បាស់ថា Seohyun និង Taecyeon បានយល់ព្រមចូលរួមសម្ដែងក្នុងរឿងភាគនេះឬនៅទេ មានតែរង់ចាំតាមដានបន្តទៀត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]