កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេរាយការណ៍ថា ទើបតែទិញវីឡាមួយ តម្លៃ ២០,៥ លានដុល្លារនៅ Los Angeles បន្ទាប់ពី ការចាកចេញពីផ្ទះរបស់ខ្លួន ជាមួយ Jennifer Lopez ។
តាមរយៈប្រភព TMZ បានរាយការណ៍ថា លោក Ben Affleck ទើបតែទិញវិមានមួយ នៅក្នុងសង្កាត់ Pacific Palisades ។ ផ្ទះវីឡាថ្មីរបស់តារាប្រុសរូបនេះ មានបន្ទប់គេង ៥ បន្ទប់ទឹក ៦ និងមានបរិក្ខារជាច្រើនទៀតដូចជា បន្ទប់ស្លៀកពាក់ បន្ទប់មើលកុន កន្លែងអាហារពេលព្រឹកឯកជន ជាដើម។
អស់រយៈពេលបីខែមកនេះ តារាប្រុស លោក Ben Affleck បានរស់នៅក្នុងវីឡាជួលមួយ ក្នុង Brentwood, Los Angeles ក្បែរផ្ទះរបស់អតីតភរិយា។ ហើយកាលពីខែមិថុនា លោក Ben ត្រូវបានគេមើលឃើញថា បានត្រឡប់ទៅផ្ទះតម្លៃជាង ៦០ លានដុល្លារ ដែលជាកន្លែង លោកធ្លាប់រស់នៅជាមួយតារាចម្រៀង Jennifer Lopez ដោយបានយករបស់របររបស់ខ្លួនចេញ ខណៈដែលប្រពន្ធរបស់លោក ធ្វើដំណើរទៅអឺរ៉ុប៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]