អាល្លឺម៉ង់៖ កាលពីថ្ងៃ ២៧ខែកក្កដាឆ្នាំ២០២៤ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយមនុស្សរាប់ម៉ឺននាក់បានប្រជ្រៀតគ្នា ទៅប្រមូលផ្ដុំនៅខាងក្រៅកីឡដ្ឋានដែល តារាចម្រៀងស្រី Taylor Swift បានសម្ដែង។

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Taylor បានមកប្រគុំតន្ត្រីនៅក្រុងមូនិក (Munich) ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២៧ និង២៨ ខែកក្កដា នៅកីឡដ្ឋាន Olympiastadion ដោយមានអ្នកចូលរួមនៅខាងក្នុងកីឡដ្ឋានមានចំនួន ៧៤០០០នាក់។

Taylor Swift
ទិដ្ឋភាពការប្រគុំ​​​តន្ត្រី

ប៉ុន្តែឥទ្ធិពលរបស់នាងពិតជាធំធេងណាស់ ព្រោះមានអ្នកគាំទ្រដែលពុំបានទិញសំបុត្រចូលទស្សនានាំគ្នាទៅឈរមើលពីខាងលើកូនភ្នំក្បែរនោះសរុបចំនួន ជាង៤ម៉ឺននាក់ថែមទៀត នេះបើយោងតាមការលើកឡើងរបស់កាសែត Suddeutsche Zeitung របស់អាល្លឺម៉ង់។

ទិដ្ឋភាពមនុស្សទស្សនាការប្រគុំ​​​តន្ត្រីពីខាងក្រៅកីឡ​​​ដ្ឋាន
ទិដ្ឋភាពមនុស្សទស្សនាការប្រគុំ​​​តន្ត្រីពីខាងក្រៅកីឡ​​​ដ្ឋាន
ទិដ្ឋភាពមនុស្សទស្សនាការប្រគុំ​​​តន្ត្រីពីខាងក្រៅកីឡ​​​ដ្ឋាន

ទិដ្ឋភាពនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះក៏បានកើតអាការៈថប់ខ្យល់ផងដែរ ប៉ុន្តែក៏មានកន្លែងលក់ភេសជ្ជៈ និងនំចំណីក្បែរនោះសម្រាប់អ្នកគាំទ្រនៅខាងក្រៅផងដែរ។ Taylor Swift ឯណោះវិញបានដឹងថាមានអ្នកគាំទ្រជាច្រើនបានរង់ចាំនាងនិងបាននិយាយស្វាគមន៍ទៅកាន់ពួកគេ និងបាននិយាយថានាងពិតជាកក់ក្ដៅនឹងការស្វាគមន៍មួយនេះខ្លាំងណាស់៕  

ទិដ្ឋភាពមនុស្សទស្សនាការប្រគុំ​​​តន្ត្រីពីខាងក្រៅកីឡ​​​ដ្ឋាន

ប្រភព៖: businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]