បារាំង៖ កាលពីថ្ងៃទី២៧ខែកក្កដាកន្លងទៅនេះ កម្មវិធីសម្ពោធព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម និងពោរពេញដោយភាពសោមនស្ស នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្នុងនោះក៏មានអត្តពលិកកម្ពុជាចូលរួមដង្ហែក្បួនតាមទូក នាដងទន្លេសេនស៍ផងដែរ។
យ៉ាងណាមិញ ងាកមកមើលតារាៗល្បីៗជាច្រើនវិញពួកគេសុទ្ធតែបានទៅចូលរួមបើកព្រឹត្តិការណ៍កីឡានេះ ដូចជា Lady Gaga, John Legend, Tom Cruise ជាដើមសុទ្ធតែបានចូលរួមកម្មវិធីនេះ ដូចគ្នានឹងតារាចម្រៀង Ariana Grande ដែរ។
ក្នុងនោះគេឃើញនាងបានស្លៀករ៉ូបពណ៌ផ្កាឈូកស្រាល ដែលច្នៃម៉ូតដោយ Thom Browne ជារ៉ូបវាលក្លៀក មានបូនៅចំកណ្ដាល ហើយផ្នែកខាងក្រោមក៏សម្រុងប៉ោងៗមើលទៅគួរឲ្យស្រលាញ់ណាស់ ជាពិសេសគឺនាងបានពាក់ស្រោមដៃវែងដល់កំភួនដៃ និងស្បែកជើងកែងពណ៌ដូចឈុត មានបូចងសក់នៅពីខាងក្រោយទៀតរឹតតែធ្វើឲ្យមើលទៅ ដូចព្រះនាងម្ចាស់ដ៏ទន់ភ្លន់ ស័ក្តិសមជាមួយនឹងទម្រង់មុខតូចរបស់នាង៕
ប្រភព៖: instyle
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]