ចូលមកដល់សប្ដាហ៍ទី២នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ បានធ្វើអោយអ្នកទស្សនាសប្បាយប្លែកភ្នែកមិនតិចទេ ជាមួយនឹងការបង្ហាញសមត្ថភាព បូករួមជាមួយនឹងខ្សែរជីវិតរបស់បេក្ខជននីមួយៗ ។
ជាក់ស្ដែងបេក្ខជនដ៏លេចធ្លោមួយរូបក្នុងវគ្គ Judge Audition សប្តាហ៍ទី២នេះ មានឈ្មោះថា ថៃ នរៈបណ្ឌិត ដែលមិនត្រឹមតែមិនសមត្ថភាពអាចច្រៀងជាខ្មែរនិងភាសាបរទេសបានយ៉ាងល្អនោះទេ បេក្ខជនរូបសង្ហាម្នាក់នេះថែមទាំងជាវិចិត្យករដៃឯក មានស្នាដៃគូគំនូរបានយ៉ាងស្អាតឥតខ្ចោះថែមទៀតផង។ ហើយពិតជាគួរឲ្យភ្ញាក់ផ្អើល បេក្ខជនម្នាក់នេះថែមទាំងបានគូររូបគណៈកម្មការ ឱក សុគន្ធកញ្ញា មកជូនជាការដូរថែមទៀតផង។
ក្រឡែកទៅមើលទឹកដៃគូរគំនួររបស់ នរៈបណ្ឌិត គឺពិតជាមិនស្ញើចសរសើរមិនបានឡើយ ហើយជាក់ស្តែង បេក្ខជនខ្ពស់ស្រឡះម្នាក់នេះ ថែមទាំងធ្លាប់ទទួលបានការ Like និង Comment ដោយផ្ទាល់ពីបុគ្គលល្បីៗលើពិភពលោកដូចជា Adele, Mariah Carey, និង Beyonce ជាដើម ពេលដែលលោកបានគូររូបពួកគេបង្ហោះនៅលើ Instagram ។
ងាកមកស្គាល់ពីគ្រួសាររបស់បេក្ខជនឆ្នើមម្នាក់នេះវិញ គឺពិតជាមិនចម្លែកឡើយដែល នរៈបណ្ឌិត មានសមត្ថភាពល្អបែបនេះ ពោលទាំងឪពុក ម្តាយ បងប្រុស និងប្អូនស្រី គឺសុទ្ធតែជាធនធានសិល្បៈ ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីសុះសាយពេញប្រទេសតែម្តង។
បេក្ខជន ថៃ នរៈបណ្ឌិត គឺជាកូនប្រុសរបស់កវីនិពន្ធឆ្នើមៗពីររូបគឺលោក ថៃ នរៈសត្យា ជាមួយនិងលោកស្រី ងិន ម៉ានីយ៉ា ដែលអតីតស្វាមីភរិយាទាំងពីររូបនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកនិពន្ធទំនុកច្រៀងដ៏មានស្នាដៃបទល្បីៗច្រើនរាប់មិនអស់។
ហើយបងប្រុសរបស់ នរៈបណ្ឌិត គឺជាអតីតតារាសម្តែងល្បីឈ្មោះលោក ថៃ នរៈពិទូ រីឯប្អូនស្រីវិញគឺជាតារាល្បីឈ្មោះ ថៃ នារីសុជាតា ដែលប្រិយមិត្តភាគច្រើនស្គាល់ថា Fiyata នោះឯង។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងល្បីបំផុតនៅកម្ពុជា Cambodian Idol រដូវកាលទី5 ដែលបានទទួលការឧបត្ថម្ភផ្តាច់មុខដោយស្រាបៀគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈកីឡា វីអាកទីវ ចាក់ផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់រាត្រីថ្ងៃអាទិត្យ ម៉ោង 8យប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]