កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗទៅនេះ មានពាក្យចចាមអារ៉ាមមួយបានលើកឡើងថា HyunA ដែលជាតារាចម្រៀងរ៉េបល្បីឈ្មោះ មានផ្ទៃពោះជាមួយនឹងអនាគតស្វាមី លោក Yong Jun-Hyung ទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍លឿនបែបនេះ។

HyunA និង Yong Jun-Hyung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ HyunA បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយនឹងអតីតសមាជិក B2ST និង Highlight គឺ Jun-Hyung ដែលជាបុរសជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លឹប Burning Sun ធ្វើឲ្យមហាជនសាទរ តែទន្ទឹមនឹងនេះក៏មានអ្នករិះគន់យ៉ាងចាស់ដៃដែរ។

HyunA និង Yong Jun-Hyung

ស្រាប់តែនាថ្ងៃទីកក្កដានេះ HyunA បានប្រកាសជាផ្លូវការថានាងនិងគូស្នេហ៍គ្រោងនឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅខែតុលាខាងមុខនេះហើយ ទើបលេចព័ត៌មានចចាមអារ៉ាមថានាងសម្រេចចិត្តរៀបការលឿនបែបនេះដោយសារជ្រុលខ្លួនមានផ្ទៃពោះ។ យ៉ាងណាមិញ ភ្នាក់ងាររបស់នាងបានចេញមកបកស្រាយថា៖ ពាក្យចចាមអារ៉ាមដែលថា HyunA មានផ្ទៃពោះនោះគឺមិនពិតឡើយ។ពួកយើងសង្ឃឹមថា រឿងបែបនេះនឹងមិនសាយភាយជាងនេះទៀតទេ។  

HyunA និង Yong Jun-Hyung
HyunA និង Yong Jun-Hyung
HyunA និង Yong Jun-Hyung

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]