អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងប្រុស Justin Bieber និងភរិយា Hailey Bieber ជិតក្លាយជាឪពុកម្ដាយរបស់គេពេញលេញហើយក្រោយ Hailey ប្រកាសថានាងមានផ្ទៃពោះ។

ថ្មីៗនេះ Justin បានចេញមកផ្អែមល្ហែមជាមួយនឹងភរិយា បន្ទាប់ពីវីដេអូពួកគេរាំឱបគ្នានៅក្នុងពិធីជប់លៀងបែបធ្វើឡើងនៅកណ្ដាលវាលមួយបានបង្ហោះលើបណ្ដាញសង្គម។

ក្នុងវីដេអូនោះ Justin បានឱបភរិយាកំពុងមានផ្ទៃពោះពីខាងក្រោយយ៉ាងថ្នាក់ថ្នម ហើយយោគខ្លួននាងតិចៗ ខណៈបបូរមាត់គេបានថើបកញ្ចឹងកភរិយា។ Hailey ដែលស្លៀកសំពត់ពណ៌សស្ដើង គូជាមួយអាវពណ៌កាកអំពៅនោះក៏មានទឹកមុខសប្បាយរីករាយខ្លាំង មើលទៅពោរពេញដោយភាពផ្អែមល្ហែម និងមានក្ដីសុខជាខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរ Justin ថាពិតជាមើលថែភរិយាបានល្អខ្លាំងណាស់ ៕





justin bieber and hailey bieber are going to be the hottest parents ever!!! pic.twitter.com/Mw3znSdjW2
— 𝕔𝕙𝕒𝕣 (@eternalemails) July 29, 2024
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]