គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។
យ៉ាងណាមិញតាមការបង្ហោះ ហ្វេសប៊ុករបស់លោក ស៊ន សុភក្រ្ត បានបង្ហោះលើកឡើងថា អាកាសយានិកម្នាក់ទៀត លោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយ តែគួរឲ្យសោកស្តាយ លោកបានបាត់បង់ជីវិតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពខាងលើ បានបញ្ជាក់បន្ថែមទៀតថា សពលោក ស៊ុន ផល្លា ត្រូវបានរកឃើញនៅជើងភ្នំយ៉ាវយ៉ៃ ចម្ងាយ២១០ម៉ែត្រពីកន្លែងដែលយន្តហោះធ្លាក់។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព!
ប្រភព៖ ស៊ន សុភក្រ្ត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]