ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤ នេះ emart24 ដែលជាផ្សារទំនើបខ្នាតតូចលំដាប់កំពូលពីប្រទេសកូរ៉េ បានសម្ពោធសាខាទី២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងតំបន់ទួលស្លែងដែលជាតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ ហាងថ្មីនេះនឹងនាំយកបទពិសោធន៍ទិញទំនិញដ៏សម្បូរបែបដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលមានផលិតផលជាច្រើនដូចជា ៖ ទំនិញកូរ៉េផ្តាច់មុខ No Brand, ម្ហូបកូរ៉េ, កាហ្វេ, Smoothies, អាហារចំអិនស្រាប់សម្រាប់កំដៅញ៉ាំភ្លាម និងផលិតផល ជាច្រើនប្រភេទសុទ្ធតែពេញនិយម និងមានគុណភាពខ្ពស់។
emart24 ត្រូវបានបង្កើតឡើងសម្រាប់ភាពច្នៃប្រឌិតរបស់ខ្លួនក្នុងអាជីវកម្មទំនិញលក់រាយ រួមបញ្ចូលគ្នានូវផលិតផលក្នុងស្រុក ផលិតផលកូរ៉េ និងអន្តរជាតិដែលមានការពេញនិយមនៅលើទីផ្សារ។ ហាងចម្បង emart24 មានការរចនាបែបទំនើបទាន់សម័យ ភ្ជាប់ជាមួយអ៊ីនធឺណិតល្បឿនលឿន 300Mb ដោយឥតគិតថ្លៃ និងកន្លែងអង្គុយដ៏ស្រស់ស្អាតមានផាសុខភាព ដែលអតិថិជនអាចសម្រាក និងមានភាពរីករាយក្នុងការទិញទំនិញ។
អតិថិជនទិញទំនិញនៅ emart24 នឹងមានជម្រើសជាច្រើសម្រាប់ អាហារធ្វើភ្លាមៗ ភេសជ្ជៈ អាហារសម្រន់ របស់ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាសម្រស់។ ហាង emart24 សាខាទី២ រំលេចមុខទំនិញកូរ៉េផ្តាច់មុខ ដោយផ្តល់ជូនពិសេសសម្រាប់អតិថិជនក្នុងការភ្លក់រសជាតិដើម ម្ហូបអាហារ និងម៉ាកយីហោទំនិញកូរ៉េផ្សេងទៀតផងដែរ។
លើសពីនេះ ហាង emart24 សាខាទី២ បាននាំចូលផលិតផលទំនិញកូរ៉េជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការជូនទៅកាន់អតិថិជណ លើសពីនេះ emart24 ប្តេជ្ញាចូលរួមជាមួយសហគមន៍មូលដ្ឋាន តាមរយៈគំនិតផ្តួចផ្តើម និងភាពជាដៃគូរសហការផ្សេងៗ ដើម្បីគាំទ្រអ្នកផ្គត់ផ្គង់ និងអ្នកផលិតក្នុងស្រុកផងដែរ។
ដើម្បីអបអរសាទរការសម្ពោធហាងទី២ របស់ខ្លួន emart24 បានរៀបចំកម្មវិធីពិសេស និងព្រឹត្តិការណ៍ជាច្រើន រួមទាំងការបញ្ចុះតម្លៃជាច្រើនមុខ ការតេស្តម្ហូបដោយឥតគិតថ្លៃ និងការផ្ដល់រង្វាន់សម្រាប់អតិថិជននៅថ្ងៃបើកសម្ពោធពីថ្ងៃនេះរហូតដល់ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]