បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez ត្រូវបានគេលើកឡើង ថាបានបង្កើតរឿងផ្ទាល់ខ្លួនរបស់នាង ដោយពាក់ព័ន្ធនឹងមិត្តប្រុសបច្ចុប្បន្ន លោក Benny Blanco និងអតីតគូស្នេហ៍ លោក Justin Bieber ។
ជាពិសេស នៅក្នុងវីដេអូមួយ ដែលហាក់មានការចំអកចំពោះ លោក Benny ដែលជាគូស្នេហ៍របស់ តារាចម្រៀងស្រី Selena ហើយមូលហេតុដែល លោក Benny តែងតែរងការរិះគន់ពីសំណាក់អ្នកគាំទ្រ Selena គឺដោយសារតែរូបរាងរបស់លោក មិនស៊ីគ្នានឹងមិត្តស្រី។ តែលើកនេះ តារាចម្រៀងស្រីរូបនេះ ស្រាប់តែបានចេញមកនិយាយការពារមិត្តប្រុស ថែមទាំងបានចូលទៅមើលឃ្លីបវីដេអូ TikTok ដែលបានបង្ហោះកាលពី៤ខែមុន ដើម្បីបញ្ចេញមតិថា «ឃ្លីបនេះពិតជាកំប្លែងណាស់ ព្រោះថានៅពេលនោះ ខ្ញុំពិបាកចិត្តខ្លាំងណាស់»។ តែគួរឱ្យកត់សម្គាល់ថា សំឡេងតន្ត្រីនៃវីដេអូនេះ គឺជាបទចម្រៀងពីក្រុមហ៊ុន លោក Justin។
ដោយសារតែបែបនេះ អ្នកលេងអ៊ីនធឺណេត ក៏បានលើកឡើងពី Selena Gomez នៅតែបន្ត សរសេរកំណែចាស់ៗឡើងវិញ។ ហើយទង្វើនេះត្រូវបានគេនិយាយថា ចង់បង្ហាញថា ពេលដែលនាងមានស្នេហាជាមួយ Justin ធ្វើឱ្យនាងធ្លាក់ទឹកចិត្ត ។ មិនត្រឹមតែប៉ុណ្ណោះ Selena ក៏រងការចោទប្រកាន់ថា មានការប្រច័ណ្ឌ និងខឹងចង់បង្កបញ្ហា ព្រោះតែការលើកឡើងរបស់នាងនេះ គឺ នៅថ្ងៃដែល Justin បង្ហោះឃ្លីបស្និទ្ធស្នាលជាមួយ Hailey Bieber បង្ហាញក្បាលពោះភរិយាយ៉ាងសប្បាយរីករាយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]