កូរ៉េខាងត្បូង៖ Yoona ដែលអ្នកស្នេហាវិស័យរឿងភាគរបស់កូរ៉េស្គាល់ក្នុងនាមជាតួអង្គ "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" នោះចាត់ទុកជារៀមច្បងម្នាក់ក្នុងវិស័យសិល្បៈដែលនាងអាចច្រៀងអាចរាំ ព្រមទាំងអាចសម្ដែងបានយ៉ាងល្អផងដែរ។

Yoona
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងសម្រស់វិញ ត្បិតថាមានអាយុដល់៣ឆ្នាំហើយតែ នាងនៅតែមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ អាចច្រឡំជាមួយនឹងក្មេងស្រីអាយុ២០ឆ្នាំ ដោយសារតែសម្រស់របស់នាងគឺបែបធម្មជាតិ សមឥតទាស់។ថ្មីៗនេះ នាងបានលេចមុខជាមួយនឹង Tiffany ជាសមាជិកក្រុម Girls' Generation ជាមួយគ្នាក្នុងការទៅទស្សនាក៏ដូចជាលើកទឹកចិត្តលោក Hwang Jun Min ក្នុងការសម្ដែងល្ខោនរឿង "Macbeth"។

Yoona

នៅក្នុងរូបភាពទាំងនេះ Yoona បានតែងខ្លួនសាមញ្ញខ្លាំងណាស់គឺ ស្លៀកខោខ្លីពណ៌ខ្មៅនិងអាវដៃវែងពណ៌សយ៉ាងស្រស់ស្អាតជាមួយនឹងការទម្លាក់សក់វែងរំសាយ និងមិនផាត់មុខ។ ភ្លាមៗក្រោយពីបានឃើញសម្រស់របស់ Yoona គឺអ្នកគាំទ្របានចូលទៅបញ្ចេញមតិ មិននឹកស្មានថានាងស្អាតបានគ្រប់ប្លង់បែបនេះ៕  

រូបភាព​​​ថ្មីរបស់ Yoona និងTiffany
រូបភាព​​​ថ្មីរបស់ Yoona និងTiffany
រូបភាព​​​ថ្មីរបស់ Yoona និងTiffany
រូបភាព​​​ថ្មីរបស់ Yoona និងTiffany

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]