កម្សាន្ត៖ តារាសម្ដែងស្រី Cecilia Cheung បានធ្វើឲ្យហ្វេនចាប់អារម្មណ៍ និងមានការសង្ស័យជាច្រើន នៅពេលដែល នាងបង្ហាញមុខលើបណ្ដាញសង្គម បន្ទាប់ពីបាត់មុខអស់មួយរយៈ។
យោងតាម ប្រភព Sinchew បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅនេះ តារាសម្ដែងស្រី Cecilia Cheung បានបង្ហាញខ្លួន នៅក្នុងការផ្សាយផ្ទាល់មួយ នៅហាងសំលៀកបំពាក់របស់នាង។ ខណៈនៅក្នុងវីដេអូនោះ តារាស្រីរូបនេះ បានពាក់អាវយឺតពណ៌ផ្កាឈូក បង្ហាញរូបរាងស្លីមស្អាត។ មិនត្រឹមតែប៉ុណ្ណោះ នាងបានជជែកគ្នាយ៉ាងសប្បាយរីករាយ ជាមួយទស្សនិកជន ប៉ុន្តែមិនបាននិយាយអ្វីអំពីហេតុផល ដែលរូបនាងបានបាត់មុខមួយរយៈពេលនោះទេ។
គួររំឮកផងដែរថា កាលពីខែសីហាឆ្នាំមុន តារាស្រី Cecilia Cheung បានលុបចោលកាលវិភាគការងាររបស់នាង ដោយសារតែជំងឺ។ ហើយបន្ទាប់ពីជាសះស្បើយ នាងបានទៅអឺរ៉ុប ដើម្បីចូលរួមកម្មវិធី Fashion Week។ បន្ទាប់មក តារាស្រីរូបនេះ បានស្ងាត់អស់រយៈពេលជាងកន្លះឆ្នាំ ដែលតាំងពីដើមឆ្នាំនេះមក នាងមិនបានអាប់ដេតបណ្ដាញសង្គមផ្ទាល់ខ្លួន ឬបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សាធារណៈឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]