បរទេស៖ តារាសម្ដែងស្រី Angelina Jolie ត្រូវបានគេរាយការណ៍ថា តែងតែនៅក្បែរគ្រែកូនប្រុស Pax នៅមន្ទីរពេទ្យ ដើម្បីមើលថែលើកទឹកចិត្តដល់កូនប្រុសចិញ្ចឹមរបស់នាងរូបនេះ បន្ទាប់ពី បានជួបគ្រោះ.ថ្នា.ក់ចរាចរណ៍កង់អគ្គិសនី នៅទីក្រុង Los Angeles កាលពីថ្ងៃចន្ទ។
តាមរយៈ Page Six ដែលបានយកដំណឹងពីប្រភពជិតស្និទ្ធ បានប្រាប់ឲ្យដឹងថា Angelina តែងតែ នៅក្បែរ Pax នៅពេល តាមដានសុខភាព និងព្យាបាល។ ទោះបីជា ពីដំបូង បុគ្គលិកពេទ្យមានការភ័យខ្លាចថា Pax មានការហូរ.ឈា..មក្នុងខួរក្បាលតិចតួចក៏ដោយ តែស្ថានភាពរបស់កូនប្រុសចិញ្ចឹមរបស់ Angelina Jolie រូបនេះ ត្រូវបានគេនិយាយថា បានប្រសើរឡើង ហើយត្រូវបានគេរំពឹងថា នឹងចេញពីមន្ទីរពេទ្យនៅយប់ថ្ងៃអង្គារ។
យោងតាម ប្រភព TMZ បានឲ្យដឹងថា គ្រោះថ្នា..ក់កង់អគ្គិសនីរបស់ Pax គឺធ្ងន់ធ្ងរណាស់ ដែលសាក្សីដំបូង បានគិតថា បុរសវ័យ ២០ ឆ្នាំអាច.ស្លា..ប់។ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ២៩ខែកក្កដា Pax បានជួបឧបទ្ទវហេតុ បុ.ក.ពីក្រោយរថយន្តឈប់ភ្លើងក្រហម ដួ..ល.បោ...កក្បាលទៅនឹងថ្នល់ ខណៈដែល អ្នកបើកបរបានចុះពីរថយន្តទៅពិនិត្យ និងហៅរថយន្តសង្គ្រោះ។
តែយ៉ាងណា Pax បានដឹងខ្លួនឡើងវិញ មួយសន្ទុះក្រោយមក ដោយរាយការណ៍ ពីការឈឺចាប់ត្រង់ត្រគាក និងរបួ..សក្បាល។ នៅពេលកើតហេតុ រូបលោកមិនបានពាក់មួកសុវត្ថិភាពទេ ហើយភ្លាមៗនោះ Pax ត្រូវបានបុគ្គលិកពេទ្យនាំទៅមន្ទីរពេទ្យដែលនៅជិតបំផុត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]